Salah ត្រលប់មកចូលរួម Liverpool សំរាប់ការប្រកួត UCL ខណៈកីឡាករសំខាន់២រូបអវត្តមាន

Mohamed Salah បានត្រលប់មកចូលរួមជាមួយនឹង Liverpool សារជាថ្មី ក្នុងការប្រកួត Champions League ទល់នឹងក្រុម Genk នៅរាត្រីនេះ បន្ទាប់ពីមានបញ្ហារបួសកែងជើង។

ប៉ុន្ដែ ខ្សែការពារឆ្នើម​ Trent Alexander-Arnold និង Joel Matip មិនបានធ្វើដំណើរជាមួយនឹងមិត្តរួមក្រុមនោះទេ ដោយម្នាក់មានជំងឺ ហើយម្នាក់ទៀតមានបញ្ហារបួសជង្គង់។

គួររំឮកថា Salah បានខកខាន សំរាប់ការប្រកួតទល់នឹង Manchester United នៅ Premier League ដោយសាររូបគេមិនទាន់ជាសះស្បើយពីរបួស បន្ទាប់ពីប៉ះទង្គិចនៅក្នុងការប្រកួតទល់នឹងក្រុម Leicester City មុនពេលឈប់សម្រាកប្រកួតអន្ដរជាតិ។

បច្ចុប្បន្ន Liverpool ឈរនៅលេខរៀងទី២ ក្នុងតារាងពូល E នៅ Champions League មុនពេលដែលពួកគេត្រូវតតាំងជាមួយនឹងក្រុម Genk ដោយពួកគេបរាជ័យ ២-០ ទល់នឹងនឹង Napoli ហើយបានយកឈ្នះក្រុម Sazburg ៤-៣៕

ប្រភព៖ Sky Sports