Sancho៖ “ខ្ញុំ​ឃើញ​ច្រើន​ហើយ​ឡើង​មិន​បាន​ប៉ុន្មាន​ទេ តែ​កីឡាករ​វ័យ​ក្មេង ២ រូប​នេះ​ផ្សេង”

កីឡាករ​វ័យ​ក្មេង Jadon Sancho របស់​ក្លឹប Borussia Dortmund បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​និង​សរសើរ​ដល់ Kylian Mbappe និង Marcus Rashfrod ​ថា​ជា​កីឡាករ​វ័យ​ក្មេង​ដែល​ធ្វើ​បាន​ល្អ​បំផុត ខុស​ពី​កីឡាករ​ដទៃ​ខ្លះ​បាន​ត្រឹម​ឡើង​កូដ​មួយ​ប្រាវ ហើយ​ក៏​ស្ងាត់​ទៅ​វិញ។

ថ្លែង​ក្នុង​ Channel ផ្លូវការ​លើ​គេហទំព័រ YouTube កីឡាករ Sancho និយាយ​ថា៖ “ខ្ញុំ​ឃើញ​កីឡាករ​ក្មេងៗ​ជា​ច្រើន​ទើប​តែ​លិច​បាត់​ទៅ​វិញ ដោយ​ពេល​ខ្លះ​ពួក​គេ​ប្រលូក​លឿន​ពេក ប៉ុន្តែ​សំណាង​ល្អ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្ញុំ​តែងតែ​ជំរុញ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​បន្ត​ទៅ​មុខ​ទៀត”។

Sancho បន្ត៖ “ជាង​នេះ​ទៅ​ទៀត​មាន​ដូច​ជា Mbappe ដែល​កំពុង​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន​នៅ Paris Saint-Germain ​ដោយ​គេ​ជា​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​ត្រូវ​ប្រកួត​ប្រជែង ព្រោះ​ទាំង​ខ្ញុំ​ទាំង​គេ​គឺ​វ័យ​ក្មេង​ដូច​គ្នា ខណៈ Marcus Rashford ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ”។

ប្រភព:SoccerLaduma

មតិយោបល់