Sane និង Jesus ជាកីឡាករពីររូបស្ថិតក្នុងចំណោម ៨ រូប ដែលបានសុំក្លឹបចាកចេញនៅរដូវកាលក្រោយនេះ

យោងតាមបណ្តាញសារព័ត៌មានអេស្ប៉ាញមួយបានរាយការណ៍ថា Leroy Sane និង Gabriel Jesus គឺជាកីឡាករពីរនាក់ក្នុងចំណោមកីឡាករប្រាំបីនាក់ផ្សេងទៀត ដែលបានសុំចាកចេញពីក្លឹប Man City នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងទាំង Sane និង Jesus សុទ្ធសឹងតែបានចូលលេង នៅអំឡុងពេលដែលក្រុម Man City បានបរាជ័យក្រោយថ្វីជើងក្រុម Spurs នៅក្នុងក្របខណ្ឌ Champions League ដោយធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ។

យ៉ាងណាមិញយោងទៅតាមការបោះពុម្ពផ្សាយរបស់អេស្ប៉ាញ El Chiringuito បានរាយការណ៍ថាមានកីឡាករ ៧ ទៅ ៨ នាក់នៅក្នុងក្រុមរបស់លោក Pep Guardiola ដែលកំពុងស្វែងរកការផ្លាស់ប្តូរមួយនៅរដូវក្តៅខាងមុខនេះ ។

មិនតែប៉ុណ្ណោះរបាយការណ៍នេះបានបញ្ជាក់ទៀតថាកីឡាករទាំងពីររូបនេះមិនបានសប្បាយចិត្តចំពោះក្រុមនោះទេ ដោយសារការខ្វះខាតពេលវេលាលេងរបស់ពួកគេនៅរដូវកាលនេះ នឹងត្រូវបានគេដាក់ឈ្មោះជាកីឡាករបម្រុងនៅក្នុងការប្រកួតសំខាន់ៗមួយចំនួន ។

គួរបញ្ជាក់ថាទាំង Sane និង Jesus បានជាប់ជាកីឡាករបម្រុង ដែលមិនត្រូវបានគេយកមកប្រើប្រាស់ចំនួន ៤ លើក ក្នុងចំណោមការប្រកួតទាំង ៨ លើកចុងក្រោយនៅក្នុងក្របខ័ណ្ឌ Premier League ខណ:កីឡាករ Raheem Sterling និង Bernardo Silva ត្រូវបានគ្រូបង្វឹកជ្រើសឲ្យលេងជំនួសវិញ ៕

ប្រភព: Talksports