Sarri កំណត់យកតារាឆ្នើមនៅ Serie A ម្នាក់ ជាគោលកំពូលរបស់លោក ដើម្បីចុះហត្ថលេខាសម្រាប់ក្រុម Juve

លោក Maurizio Sarri និង Mauro Icardi អាចនឹងត្រូវធ្វើការរួមជាមួយនៅក្នុងក្រុម Juventus ខណ:ដែលកាលរដូវក្តៅឆ្នាំ 2016 កីឡាករអាហ្សង់ទីនគឺជាជម្រើសទី 1 សម្រាប់ក្រុម Napoli ដើម្បីមកជំនួសតំណែងរបស់កីឡាករ Gonzalo Higuain ដែលត្រូវចាកចេញ ប៉ុន្តែនៅទីបំផុតវាមិនអាចសម្រេចបាននោះទេ ។

គួរបញ្ជាក់ផងដែរថាលោក Sarri បានត្រៀមខ្លួនរួមជាស្រេច ដើម្បីចូលមកដឹកនាំក្រុម Juve ជំនួសលោក Massimiliano Allegri ក្រោយពីការការព្រមព្រៀងគ្នារវាងក្លឹបតោខៀវ Chelsea ត្រូវបញ្ចប់ជាផ្លូវការ ។

ជាក់ស្តែងបើយោងតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថាលោក Sarri ចង់បាន Icardi មកចូលរួមជាមួយគាត់នៅក្លឹប Juventus ខណ:អ្នកចាត់ការក្រុម Chelsea រូបនេះ បានចាត់ទុករូបគេថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងប្រអប់ទី ។

លើសពីនេះលោក Sarri មានអារម្មណ៍ថាខ្សែប្រយុទ្ធនេះនឹងមានដំណើរការល្អ នៅក្នុងប្រព័ន្ធដឹកនាំរបស់គាត់ ខណ:ដែលលោកចាត់ទុក Icardi ជាខ្សែប្រយុទ្ធ ដែលមានសមត្ថភាពអាចស៊ុតបញ្ចូលទីបាន 40 គ្រាប់ក្នុងមួយរដូវកាលជាមួយនឹងរូបលោក ៕

ប្រភព: Calciomercato