Sarri ត្រូវបានក្លឹបលេងនៅ UCL មួយទាក់ទង ខណ:អនាគតជាមួយ Chelsea កំពុងធ្លាក់ចុះ

លោក Maurizio Sarri ត្រូវបានគេរាយការណ៍ថាត្រូវបានគេផ្តល់ផ្លូវឲ្យចាកចេញពី Chelsea ដោយក្រុម Roma ខណ:អ្នកគាំទ្រក្លឹបតោខៀវ នៅតែបង្កើនការរិះគន់មកលើគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះនៅទឹកដី Stamford Bridge ។

ជាក់ស្តែងអ្នកគាំទ្រក្រុម Chelsea បានជះកំហឹងទៅលើលោក Sarri ខណ:ដែលលោកបានដឹកនាំក្រុមបានរងបរាជ័យដោយលទ្ធផល 2-0 ក្រោមថ្វីជើងក្រុម Manchester United ក្នុងក្របខ័ណ្ឌ FA Cup ជុំទី 5 នៅទឹកដី Old Trafford ។

យ៉ាងណាមិញលោក Sarri ត្រូវបានគេយល់ថាស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងនៅក្រុម Chelsea និងអាចបាត់បង់ការងាររបស់គាត់ក្នុងពេលឆាប់ៗនេះ ប្រសិនបើក្រុមរបស់គាត់ត្រូវបានផ្តួលដោយក្រុម Manchester City នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទៀតនោះ ។

ដោយឡែកយោងតាមរបាយការណ៍របស់ La Repubblica បានឲ្យដឹងថាអតីតគ្រូបង្វឹកក្រុម Napoli រូបនេះអាចនឹងត្រូវបានកំណត់សម្រាប់ការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Serie A ជាមួយក្រុម Roma ។

លើសពីនេះរបាយការណ៍នេះបានបញ្ជាក់ទៀតថាលោក Sarri បានជួបជាមួយនាយកក្លឹប Roma លោក Franco Baldini សម្រាប់អាហារពេលល្ងាចនៅទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរសក្តានុពលមួយ ៕

ប្រភព: Mirror

មតិយោបល់