Sarri ប្រាប់មេធំ Juventus រិះរកវិធីនាំ អតីតកូនក្រុមមួយរូបពី Chelsea មកចូលរួម

គ្រូបង្វឹក Maurizio Sarri ត្រូវបានគេរាយការណ៍ថា មានបំណងចង់បាន ខ្សែបម្រើ N’Golo Kante មកចូលរួមជាមួយក្រុម Juventus របស់លោក ដើម្បីធ្វើអោយពួកគេក្លាយជាក្រុម ដែលមានតំបន់បម្រើល្អបំផុតមួយនៅអឺរ៉ុប។

អតីតគ្រូបង្វឹកតោខៀវរូបនេះ មានកីឡាករឆ្នើមដូចជា Aaron Ramsey, Miralem Pjanic, Adrien Rabiot, Blaise Matuidi, និង Sami Khedira ជាដើមនៅក្នុងក្រុមដែលលោកកំពុងដឹកនាំ ប៉ុន្ដែលោកមានជំនឿចិត្តថា ខ្សែបម្រើបារាំង Kante គឺជាកីឡាករដែលក្រុមរបស់លោក ត្រូវការជាចាំបាច់។

ហើយបើតាមការរាយការណ៍របស់ Daily Mail បានឲ្យដឹងថា លោក Sarri ដែលបានចាកចេញពី Chelsea កាលពីរដូវកាលមុន បានប្រាប់នាយកប្រតិបត្តិរបស់ Juve លោក Pavel Nedved ឲ្យធ្វើគ្រប់បែបយ៉ាងដើម្បីបាន Kante មកចូលរួមជាមួយនឹងក្លឹបអ៊ីតាលី។

គួរបញ្ជាក់ថា ក្រុមសេះបង្កង់របស់លោក Sarri បានយកឈ្នះក្រុម Bayer Leverkusen នៅក្នុងការប្រកួតវគ្គចែកពូល Champions League ដោយលទ្ធផល ៣-០ ហើយ ពួកគេត្រូវតតាំងជាមួយនឹងក្រុមកំពូលតារាង Inter Milan នៅចុងសប្ដាហ៍នេះ ក្នុងការប្រកួត Serie A៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ នាំ​ឲ្យ​ស្គាល់​អ្នក​ឈរ​ដាច់​គេ​នៅ​តំណែង Top Scorer&Assist នៅ UCL គិត​ត្រឹម​ជុំ​ទី ២

ការ​ប្រកួត UCL ជុំ​ទី ២ វគ្គ​ចែក​ពូល​បាន​បញ្ចប់​ទៅ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​លទ្ធផល​ឃើញ​មាន​ក្រុមខ្លាំង​ជា​ច្រើន​បាន​ឈរ​នៅ​កំពូល​តារាង​ខ្លះ​មាន​ដល់​ទៅ ៦ ពិន្ទុ​ពេញ។

Firmino និងមិត្តរួមក្រុម

Erling Braut Haaland

Serrge Gnabry

Mislav Orsic

បង្វែរ​មក​មើល​តំណែង Top Scorer ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត និង Assist នាម​ជា​កីឡាករ​ចែក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​បំផុត តើ​ធ្លាក់​ទៅ​លើ​កីឡាករ​រូប​ណា? ខាង​ក្រោម​យើង​បង្ហាញ​ពី​លំដាប់​ទាំង ៣៖

Top Scorer:

  • Serrge Gnabry (Bayern) – ៤ គ្រាប់
  • Erling Braut Haaland (Salzburg) – ៣ គ្រាប់
  • Mislav Orsic (Dinamo Zagreb) – ៣ គ្រាប់
  • Robert Lewandowski (Bayern) – ៣ គ្រាប់

Assist:

  • Roberto Firmino (Liv) – ៣ លើក
  • Takumi Minamino (Salzburg) – ៣ លើក
  • Hee-Chan Hwang (Salzburg) – ៣ លើក

ប្រភព៖ UEFA