Sarri មានជំនឿចិត្តយ៉ាងមុតមាំថា កូនក្រុមរបស់លោករូបនេះ នឹងក្លាយជាកីឡាករល្អបំផុតម្នាក់នៅអឺរ៉ុប

គ្រូបង្វឹកលោក Maurizio Sarri បានធ្វើការកោតសរសើរចំពោះកីឡាករ Ruben Loftus-Cheek ដែលលោកបានបញ្ជាក់ទៀតថាខ្សែបម្រើរូបនេះ នឹងអាចក្លាយជាកីឡាករល្អបំផុតនៅក្នុងទ្វីបអឺរ៉ុប ។

ជាក់ស្តែងកីឡាករអង់គ្លេសរូបនេះត្រូវបានផ្តល់ឱ្យនូវការចាប់ផ្តើមដ៏កម្រមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានយកឆក់យកឱកាសរបស់គេមួយ ដើម្បីបង្ហាញពីសមត្ថភាពដ៏ល្អមួយ ខណៈដែលក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល 5-0 នៅទឹកដី Dynamo Kiev នៅក្នុងការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Europa League វគ្គ 16 ក្រុមចុងក្រោយ ។

ហើយយ៉ាងណាមិញបន្ទាប់ពីការប្រកួតនោះមក លោក Sarri មានតែពាក្យវិជ្ជមាន នឹងយោបល់ល្អសម្រាប់កីឡាករពាកអាវលេខ 12 របស់ក្រុម Chelsea រូបនេះ ។

លើសពីនេះលោកបាននិយាយថា ៖ “គាត់កំពុងធ្វើឱ្យមានភាបប្រសើរឡើង ។ កាលពីខែមុនគាត់មានការហ្វឹកហាត់យ៉ាងល្អ។ គាត់កំពុងរីកចម្រើនរាល់ថ្ងៃ ហើយខ្ញុំពិតជារីករាយណាស់ដែលគាត់អាចលេងបាន 90 នាទីពេញ ” ។

លោកបន្តទៀតថា ៖ ” សក្តានុពលរបស់គាត់គឺខ្លាំងណាស់ ហើយខ្ពស់ណាស់។ រាងកាយ និងយុទ្ធសាស្ត្រគាត់កំពុងធ្វើឱ្យប្រសើរឡើង ។ គាត់អាចក្លាយជាកីឡាករឆ្នើមម្នាក់នៅអឺរ៉ុប ” ៕

ប្រភព: Daily Mail 

មតិយោបល់