Semedo ធ្វើឲ្យក្រុមយក្ស ៣ បើកការប្រកួតដណ្ដើមគ្នាទិញរូបខ្លួន

កីឡាករ Nelson Semedo ត្រូវបានគេដឹងថា មានភាគរយខ្ពស់ក្នុងការផ្ទេរចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ទ្រនំថ្មីនារដូវកាលក្រោយ។ បន្ទាប់ពីមានព័ត៌មានជាច្រើនបានផ្សាយជុំវិញរឿងរ៉ាវទាំងអស់នេះ ក៏លេចលឺពាក្យចចាមអារ៉ាមថា មានក្លឹប ៣ កំពុងតែដាក់រ៉ាដាទៅលើខ្សែការពារវ័យ ២៦ ឆ្នាំ ដោយក្នុងនោះមានក្លឹបយក្ស PSG, សេះបង្កង់ Juventus និងក្រុមមេឃខៀវ Manchester City។

Nelson Semedo 

យោងទៅតាមរបាយការណ៍ដែលទទួលបានពីសារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា មានក្រុមយក្សមិនតិចជាង ៤ ក្រុមទេដែលកំពុងតែដាក់គោលដៅសម្លឺងឃើញខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះទៅលេងនៅក្រុមរៀងៗខ្លួន។

Nelson Semedo
Nelson Semedo

តាមប្រភពដដែលបានបញ្ជាក់ថា Juventus កំពុងតែចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះ ហើយព្យាយាមបញ្ចុះបញ្ចូលក្រុម Barca ដោយព្រមប្រគល់​ Miralem Pjanic ជាថ្នូរនឹងការដោះដូរ។ ដោយឡែកក្រុមដទៃដូចជា Man City, PSG និង Bayern Munich ក៏មិនសំងំអោបដៃឈរមើលដែរ ដោយបានព្យាយាមទាក់ទងទៅក្រុម Barca ដូចគ្នា ស្របពេលដែលក្រុមទាំង ៤ ខាងលើសុទ្ធតែត្រូវការខ្សែការពារដ៏រឺងមាំមកពង្រឹងតំបន់ការពាររបស់ខ្លួន៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ ស្នាម​សាក់​ឈ្មោះ​ជា​ភាសា​ខ្មែរ “លីដា ឈើយ” លើ​ខ្លួន​របស់ Zlatan តើ​ជា​នរណា?

រឿងរ៉ាវ​ស្នាម​សា ក់​រំលេច​ឈ្មោះ​ជា​ភាសា​ខ្មែរ​នៅ​លើ​ដង​ខ្លួន​របស់​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ Zlatan Ibrahimovic តាម​ពិត​ទៅ​វា​ជា​រឿង​ចាស់​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​គាំទ្រ​បាល់ទាត់​មួយ​ចំនួន​ធំ នៅ​មិន​ទាន់​បាន​ជ្រាប​ច្បាស់​ជុំវិញ​រឿងរ៉ាវ​ជាក់លាក់​មួយ​នេះ ទើប CamboTrends សើរើ​បង្ហាញ​រឿង​ចាស់​ខាង​លើ​មក​ប្រាប់​អ្នក​រាល់​គ្នា។

Zlatan Ibrahimovic កាលលេងឲ្យ PSG
Zlatan Ibrahimovic កាលលេងឲ្យ PSG

នៅ​ក្នុង​ការ​ប្រកួត​មួយ​នា​ឆ្នាំ ២០១៥ អំឡុង​ពេល Zlatan បម្រើ​អាជីព​នៅ​ក្លឹប Paris Saint-Germain និង​បាន​បំប៉ោង​សំណាញ់​ទី​ទល់​គូ​ប្រកួត លោក​ក៏​បាន​ដោះ​អាវ​ជា​ស្ទាយ​អបអរ ដែល​មាន​បង្ហាញ​ស្នាម​សា ក់​ឈ្មោះ​ជា​ភាសា​ផ្សេងៗ​ពី​គ្នា​ដល់​ទៅ ៥០ លើ​ដង​ខ្លួន​របស់​លោក។

ក្នុង​ចំណោម​នោះ​មាន​ឈ្មោះ​មួយ​នៅ​ផ្នែក​ក្បែរ​ចង្កេះ​របស់​លោក ដែល​រំលេច​ជា​ភាសា​ខ្មែរ ដោយ​សរសេរ​ថា៖ “លីដា​ឈើយ” ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​ចង់​ដឹង​ពាក់ព័ន្ធ​រឿង​នេះ​ជា​ខ្លាំង។

Zlatan Ibrahimovic កាលលេងឲ្យ PSG

តាម​ការ​បញ្ជាក់​ច្បាស់ការ​ចេញ​ពី​កីឡាករ​ស៊ុយអែត លោក​សង្កត់​ធ្ងន់​ថា​នោះ​គឺ​ជា​សកម្មភាព​គាំទ្រ​ដល់​កម្មវិធី​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ ដែល​លោក​បាន​សាក់​ឈ្មោះ​មនុស្ស​ខ្វះខាត​ស្បៀង​អាហារ​ចំនួន ៥០ នាក់ ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ជួប​ប្រទះ​ភាព​អត់ឃ្លាន​នេះ​ចំនួន ៨០៥ លាន​នាក់​នៅ​ទូទាំង​សកលលោក។

WFP របស់អង្គការសហប្រជាជាតិ

ខ្សែ​ប្រយុទ្ធ​ Zlatan បាន​ផ្តល់​បទ​សម្ភាសន៍​នៅ​កាល​នោះ​ថា៖ “ពេល​ខ្ញុំ​ទៅ​ណា​មនុស្ស​ជា​ច្រើន​គេ​ស្គាល់​ខ្ញុំ គេ​ហៅ​ឈ្មោះ​របស់​ខ្ញុំ សាទរ​ដល់​ខ្ញុំ ប៉ុន្តែ​ក៏​មាន​ឈ្មោះ​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​គ្មាន​អ្នក​អើពើ នោះ​គឺ​មនុស្ស ៨០៥ លាន​នាក់​ដែល​កំពុង​រង​ភាព​អត់ឃ្លាន​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​បង្ហាញ​ការ​គាំទ្រ​ដល់​ពួក​គេ​ទូទាំង​សកលលោក ហើយ​នេះ​ជា​ការ​បង្ហាញ​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ប្រទះ​ភាព​អត់ឃ្លាន​ទាំង​នោះ ដោយ​ពួក​គេ​ទើប​ជា​អ្នក​ឈ្នះ​ដ៏​ពិត​ប្រាកដ បែប​នេះ​ពេល​អ្នក​លឺ​ឈ្មោះ​របស់​ខ្ញុំ អ្នក​ក៏​នឹង​គិត​ដល់​ឈ្មោះ​របស់​ពួក​គេ​ដូច​គ្នា”។

គួរ​បញ្ជាក់​ថា​ស្នាម​សា ក់​នៃ​ឈ្មោះ​ទាំង​នោះ គឺ​បាន​រំលេច​ឡើង​ត្រឹម​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ពោល​មក​ទល់​បច្ចុប្បន្ន Zlatan លែង​មាន​ស្នាម​សា ក់​ទាំង​នោះ​លើ​ដង​ខ្លួន​របស់​គេ​ទៀត​ហើយ៕

ប្រភព៖ DailyMail