Sevilla ​ពេញ​ចិត្ត​ស្រមោល​ខ្សែ​បម្រើ​ស្លាប​របស់​ Liverpool មួយ​រូប ដែល​មិន​សូវ​បាន​លេង

ក្លឹប​ Sevilla កំពុង​ត្រៀម​ក្នុង​ការ​ដាក់​សំណើ​ចង់​នាំ​យក​ខ្សែ​បម្រើ​ស្លាប Xherdan Shaqiri របស់ Liverpool នៅ​ពេល​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី Football Insider បាន​ចុះ​ផ្សាយ។

Julen Lopetegui
Xherdan Shaqiri

Shaqiri ជានិច្ចកាល​បាន​ត្រឹម​ជា​ស្រមោល​លើ​ទីលាន​ប្រកួត ដែល​តំណែង​ពេញ​ជើង​របស់​គេ​គឺ​លេង​នៅ​ខ្សែ​បម្រើ​ស្លាប​ស្តាំ តែ​លោក Klopp រមែង​ប្រើប្រាស់​កីឡាករ​សញ្ជាតិ​ស្វីស​ឲ្យ​ជំនួស​នៅ​ពេល Mohamed Salah រង​របួស​ឬ​ខកខាន​នៅ​តម្រូវ​ការ​ចាំ​បាច់​ណា​មួយ​តែ​ប៉ុណ្ណោះ។

Xherdan Shaqiri

រដូវ​កាល ២០១៩/២០ បុរស​វ័យ ២៨ ឆ្នាំ ទើប​បង្ហាញ​ខ្លួន​បាន ៦ លើក​គត់​នៅ EPL ដោយ​រក​បាន ១ គ្រាប់ ខណៈ​នៅ UCL លេច​វត្តមាន​រូប​គេ​បាន​ត្រឹម ១ ប្រកួត​គត់។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា Liverpool រំពឹង​នឹង​បើក​ផ្លូវ​ឲ្យ Shaqiri ចាកចេញ​ទៅ​បាន ដរាប​ណា​ក្លឹប​ដែល​ចង់​បាន​ហ៊ាន​ផ្តល់​ជូន​តម្លៃ​ខ្លួន ២៨ លាន​ផោន ពោល​ ១ ទ្វេ​ជា ២ លើ​អ្វី​ដែល​ហង្ស​បាន​ទិញ​រូប​គេ​ចេញ​ពី Stoke City កាល​ពី​ឆ្នាំ ២០១៨ សិន៕

ប្រភព៖ Goal