Shearer ថាកីឡាកររូបនេះគ្មានថ្ងៃឡើងជើងទេ ក្រោមការដឹកនាំរបស់លោក Solskjaer

អតីតជើងចាស់ Alan Shearer និយាយថា Alexis Sanchez គឺជាកីឡាករម្នាក់របស់ក្លឹប Man Utd ដែលបរាជ័យក្នុងការរីកច្រើនក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។

ជាក់ស្តែងលោក Solskjaer បានចូលមកដឹកនាំនៅទឹកដី Old Trafford បណ្តោះអាសន្នកាលពីខែធ្នូ បន្ទាប់ពីលោក Jose Mourinho ត្រូវបានគេបណ្តេញចេញ ។

ហើយចាប់តាំងពីពេលនោះមកក្រុម Manchester United បានទទួលជ័យជម្នះ ១០ ប្រកួតក្នុងចំណោម ១១ ប្រកួតរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ដែលបានឈានជើងចូលទៅក្នុងក្រុមកំពូលទាំងបួននៃតារាងក្របខ័ណ្ឌ Premier League ។

យ៉ាងណាមិញកីឡាករ Paul Pogba, Anthony Martial និង Marcus Rashford មើលហាក់មានការរីច្រើនខ្លាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវ៉េសរូបនេះ ប៉ុន្តែលោក Shearer បាននិយាយថា Sanchez នៅតែមិនអភិវឌ្ឍន៍ដដែល ។

យ៉ាងណមិញអតីតកីឡាករអង់គ្លេសលោក Shearer បានប្រាប់កាសែត The Sun ថា : ” ឥទ្ធពលរបស់លោក Solskjaer គឺអស្ចារ្យណាស់ ។ កីឡាករទាំងអស់របស់ក្រុម Man Utd សុទ្ធសឹងតែរីកចម្រើន លើកលែងតែ Alexis Sanchez ។ Solskjaer បានធ្វើឱ្យប្រសើរឡើងនូវរាល់ទម្រង់លេងរបស់កីឡាករទាំងអស់យ៉ាងហោចណាស់ 20 ភាគរយម្នាក់ ” ៕

ប្រភព: Metro