Sky Italia ទំលាយពីចំណាត់ថ្នាក់របស់ Cristiano Ronaldo សំរាប់ពាន Ballon d’Or

Luka Modric​ របស់ក្លឹប Real Madrid នឹងក្លាយជាម្ចាស់ពាន Ballon d’Or ហើយដោយសារតែហេតុផលនេះ ទើបតារាឆ្នើមរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo នឹងមិនទៅចូលរួមកម្មវិធី ចែកពានរង្វាន់កីឡាករល្អបំផុតមួយនេះឡើយ។

បើយោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី Ronaldo ទទួលបានចំណាត់ថ្នាក់លេខ២ ហើយ Antoine Griezmann ឈរនៅលេខ៣ ហើយគេរំពឹងថា មានតែ Luka Modric ម្នាក់ប៉ុណ្ណោះ ដែលនឹងបង្ហាញខ្លួន សំរាប់ការទទួលពានរង្វាន់កីឡាករឆ្នើមមួយនេះ។

គួរបញ្ជាក់ថា កម្មវិធីទទួលពានរង្វាន់​កីឡាករល្អបំផុតប្រចាំឆ្នាំ Ballon d’Or នឹងធ្វើឡើងនៅថ្ងៃទី ៤ ខែធ្នូ វេលាម៉ោង ៣៖៣០នាទី រំលងអាធ្រាត(ម៉ោងនៅកម្ពុជា) ហើយក្រៅពីលទ្ធផលកីឡាករបុរសល្អបំផុត ពានរង្វាន់កីឡាការនីល្អបំផុត នឹងបានទៅលើ Marta សារជាថ្មី ហើយពាន កីឡាករវ័យក្មេងល្អបំផុត នឹងបានទៅលើ Kylian Mbappe នេះបើតាម Sky Italia៕

ប្រភព៖ AS

មតិយោបល់