មកមើលរូបរាងឧទ្ធម្ភាគចក្រ របស់ម្ចាស់ក្លឹប Leicester ក្រោយបានឆេះក្បែកីឡដ្ឋាន King Power

បន្ទាប់ពីមានសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha ត្រូវបានបង្ហាញដោយរូបភាពនៃបំណែកក្រោយពីបានឆេះ នៅព្រឹកថ្ងៃអាទិត្យនេះ។

ម្ចាស់ក្លឹបសញ្ជាតិថៃ បានជិះឧទ្ធម្ភាគចក្រ ជាមួយនឹងកូនស្រីរបស់លោក រួមដំនើរដោយអ្នកបើកបរពីរនាក់ និង ម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ នេះបើតាមប្រភពជិតស្និទ្ធរបស់ក្លឹបបានរាយការណ៍។

រូបភាពបានបង្ហាញពីបំណែកនៃ ឧទ្ធម្ភាគចក្រ ដែលបានឆេះ ក្រោយពីមានបញ្ហា ពេលដែលបានហោះចេញពីកីឡដ្ឋាន King Power មួយភ្លែត បន្ទាប់ពីការប្រកួតរវាង Leicester និង West Ham ត្រូវបានបញ្ចប់។

មានការរាយការណ៍មកថា ឧទ្ធម្ភាគចក្រនេះ បានហោះកំពស់ ៦០ម៉ែត្រ មុនពេលដែលធ្លាក់ចុះមកដីហើយបានឆេះយ៉ាងសន្ធោសន្ធៅ៕

ប្រភព៖ Mirror