ជុំវិញករណីនៃការស្លាប់របស់តារាម៉ូដែលស្រី Noraphanpiphat ក្នុងជណ្ដើរយន្តនៃអគារមួយកន្លែងក្នុងទីក្រុងបាងកក ត្រូវបានក្រុមប៉ូលិសធ្វើការស៊ើបអង្កេតហើយសន្មតថាជាករណីរំលោភសម្លាប់។

នៅថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៩ សារព័ត៌មានថៃបានលម្អិតជាថ្មីម្តងទៀតជុំវិញការស្លាប់របស់តារាម៉ូដែលក្រុម 9X ដោយជនសង្ស័យមានឈ្មោះ Ratchadet ដែលសង្ស័យថាបានចាប់ជំរិតហើយចាប់រំលោភលើស្រ្តីវ័យ ២៥ ឆ្នាំខាងលើ។ ប៉ូលិសប្រចាំតំបន់បានរាយការណ៍ថា៖ “ឃាតករប្រហែលជាប្រើប្រាស់ថ្នាំសន្លប់ដើម្បីចាប់រំលោភនិងសម្លាប់ជនរងគ្រោះ”។
ជាងនេះនៅក្នុងហោប៉ៅរបស់ជនសង្ស័យក៏រកឃើញនូវភស្តុតាងពីរកញ្ចប់ដែលជាប្រភេទថ្នាំសម្រើបនិងថ្នាំរំញោចផ្លូវភេទ។ លម្អិតពីមន្ទីរពេទ្យ Siriraj ក៏បានប្រកាសពីលទ្ធផលធ្វើកោសល្យវិច័យទៅលើជនរងគ្រោះ Noraphanpiphat ដែលរកឃើញថាទ្វារមាសរបស់នាងមានស្នាមរលាត់និងមានជាតិទឹកផងដែរ៕
ប្រភព៖ Zing