Solskjaer ជឿជាក់ថាកូនក្រុមរបស់លោកម្នាក់ នឹងអាចមានសមត្ថភាពដល់កំរិតរបស់ Ronaldo

គ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer ជឿជាក់ថាកីឡាករ Anthony Martial អាចមានទេពកោសល្យដូចទៅនឹងអតីតតារាឆ្នើមក្លឹបបិសាចក្រហម Cristiano Ronaldo ខណៈលោកបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងខិតខំប្រឹងប្រែងដើម្បីឈានទៅរកកម្រិតកំពូលនោះ ។

 

ជាក់ស្តែង  Anthony Martial  បានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងជ័យជម្នះដោយលទ្ធផល 3-0 របស់ក្លឹប Man Utd ទៅលើក្រុម Fulham ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ដ៏អស្ចារ្យរបស់គេ ដែលមានភាពស្រដៀងគ្នាទៅនឹងគ្រាប់បាល់របស់កីឡាករ Craven Cottage ស៊ុតកាលពីឆ្នាំ 2007 ដែរ ។

យ៉ាងណាមិញចំពោះទម្រង់លេងដ៏អស្ចារ្យរបស់គេបានជំរុញឱ្យមិត្តរួមក្រុមកីឡាករ Juan Mata ហៅ Martial ថាជា “Ronaldo បារាំង ” ខណ:ដែលលោក Solskjaer បង្ហាញពីទំនុបចិត្តលើសមត្ថភាពរបស់កីឡាកររូបនេះផងដែរ ។

លើសពីនេះលោក Solskjaer បាននិយាយថា ៖ ” Martial  ពិតជាមានភាពស្រដៀងគ្នាណាស់ទៅនឹង Ronaldo ។ តែប្រសិនបើគាត់ចង់ក្លាយជាកីឡាករ Cristiano, Anthony ដឹងថាគាត់ត្រូវធ្វើអ្វី ។ វាគឺអាស្រ័យលើគាត់ ខណ:គាត់មានទេពកោសល្យរួចទៅហើយ ”  ៕

ប្រភព: Goal