Solskjaer ត្រូវបានប្រាប់ឲ្យលក់កីឡាករក្រុម Man Utd ពីររូបចោល ហើយទិញចូលតារាឆ្នើម Chelsea រូបនេះវិញ

យោងតាមអតីតជើងចាស់ Manchester United លោក Lee Sharpe បាននិយាយថាលោក Solskjaer គួរតែលក់កីឡាករ Romelu Lukaku នឹង Nemanja Matic ចេញ ហើយព្យាយាមតាមចុះហត្ថលេខាលើកីឡាករ N’Golo Kante របស់ក្រុម Chelsea វិញនៅរដូវក្តៅខាងមុខនេះ ។

គួររំលឹកថាក្រុម Man Utd បានចុះហត្ថលេខាលើ Lukaku ពីក្រុម Everton នៅក្នុងតម្លៃខ្លួន ៧៥ លានផោន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សុិករូបនេះមិនអាចទទួលបានឱកាសក្នុងការជាប់ជម្រើសនៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Solskjaer នោះទេ ។

យ៉ាងណាមិញចំពោះ Matic វិញ កំពុងតែធ្វើបានល្អជាមួយនឹងក្រុម Man Utd ប៉ុន្តែលោក Sharpe ជឿជាក់ថាខ្សែបម្រើសញ្ជាតិសែប៊ីរូបនេះគួរតែត្រូវជំនួសតំណែងនេះវិញ ដោយតារាឆ្នើមរបស់ក្រុម Chelsea កីឡាករ Kante ។

មិនតែប៉ុណ្ណោះលោក Sharpe បាននិយាយទៅកាន់ Talksport ថា ៖ ” Man Utd គួរតែចេញក្រៅ ហើយទិញយកកីឡាករលំដាប់ពិភពលោកមួយរូប ។ ខ្ញុំមិនប្រាកដថា Lukaku គឺជាខ្សែប្រយុទ្ធលំដាប់ពិភពលោកនោះទេ ។ ហើយប្រសិនបើខ្ញុំនៅ United ខ្ញុំប្រហែលស្វែងរកការផ្លាស់ប្តូរមួយសម្រាប់ Matic  ។ ខ្ញុំនឹងចេញក្រៅ ហើយចំណាយលុយខ្លះ ដើម្បីចុះហត្ថលេខាលើ Kante  ” ៕

ប្រភព: Metro 

មតិយោបល់