Solskjaer ថាកូនក្រុមលោកម្នាក់ នឹងឈានដល់កំរិតខ្ពស់មិនចាញ់ Harry Kane

លោក Ole Gunnar Solskjaer បាននិយាយថា ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United អាចឈានដល់កំរិតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Harry Kane ហើយនឹងក្លាយជាកំពូលខ្សែប្រយុទ្ធ។

Rashford និង Kane នឹងលេងជាគូប្រកួត នៅពេលដែល Man United ធ្វើដំនើរទៅទឹកដី Wembley ដើម្បីប្រកួតតទល់ជាមួយនឹង Tottenham នៅយប់ថ្ងៃអាទិត្យនេះ។

លោក Solskjaer ដែលជា អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម ដែលបច្ចុប្បន្នជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប មានការពេញចិត្តពេញថ្លើម ខ្សែប្រយុទ្ធវ័យក្មេង Rashford ហើយលោកបាននិយាយថា៖ “គេអាចឈានដល់កំពូល ជាកំពូលខ្សែប្រយុទ្ធម្នាក់។ យើងអាចនិយាយពី Harry Kane និង ភាពល្អឥតខ្ចោះរបស់គេ ខ្ញុំប្រាកដក្នុងចិត្តថា Marcus អាចឈានដល់កំរិតនេះ។

“គេមានល្បឿនដែលគួរអោយភ័យខ្លាច ហើយបច្ចុប្បន្នគេធ្វើបានប្រសើរជាងមុន ហើយអាចលេងបាល់បានល្អសំរាប់យើង។ គេជាកីឡាករដែលលេងជាមួយមិត្តរួមក្រុមបានល្អ ហើយជាកីឡាករដែលខ្ញុំរីករាយនឹងធ្វើការជាមួយ”។

ប្រភព៖ Sky Sports

មតិយោបល់