Solskjaer ថាក្រុម Man Utd ខកចិត្តខ្លាំង ក្រោយ Neymar របួសមិនអាចចូលលេងបាន

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Manchester United បានអះអាងថាកីឡាករក្នុងក្រុមរបស់លោករបស់លោកមានការខកចិត្តយ៉ាងខ្លាំង ដែលមិនបានប្រឈមមុខជាមួយ Neymar នៅក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League នៅសប្តាហ៍នេះ ។

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្លឹប PSG រូបនេះត្រូវបានគេដកឈ្មោះចេញពីការប្រកួតជើងទី 1 ពាន Champions League នៅទឹកដី Old Trafford ដោយសារតែរបួស ។

យ៉ាងណាមិញស្ថានភាពនេះត្រូវបានគេយល់ថាជាឱកាសដ៏សំរាប់ក្រុម Man Utd ប៉ុន្តែលោក  Solskjaer មិនយល់ដូច្នោះនោះទេ ហើយលោកគិតថាក្រុមកីឡាកររបស់លោកមិនសប្បាយចិត្តចំពោះដំណឹងនេះទេ ។

លើសពីនេះលោក Solskjaer បាននិយាយថា ៖ ” Neymar គឺជាកីឡាករល្អខ្លាំងណាស់ ។ អ្នកគាំទ្ររបស់យើងនឹងពេញចិត្តក្នុងការជួបគាត់ ហើយក្រុមកីឡាកររបស់យើងក៏ពេញចិត្តក្នុងការប្រឈមមុខជាមួយគាត់ដែរ ” ។

” រឿងមួយដែលខ្ញុំចងចាំគឺការលេងជាមួយនឹងកីឡាករល្អបំផុត Zidane, Ronaldo, Figo, Maldini – ព្រោះអ្នកត្រូវធ្វើការសាកល្បងខ្លួនអ្នកទល់នឹងអ្វីដែលល្អបំផុត ” ។

លោកបន្តទៀតថា ៖ ” ខ្ញុំប្រាកដថាកីឡាករក្រុម Man Utd នឹងចូលចិត្តលេងទល់នឹង Neymar ។ តែជាអកុសលគាត់មិននៅទីនោះទេ ប៉ុន្តែកុំភ្លេចនៅមានកីឡាករ Kylian Mbappe, Cavani, Di Maria ទៀត ។ ពួកគេជាក្រុមដ៏ល្អមួយ ហើយវានឹងផ្តល់ឱ្យនូវការប្រកួតប្រជែងដ៏ល្អមួយ ” ។

ប្រភព: Daily Mail 

 

មតិយោបល់