Solskjaer ប្រាប់មេធំ Man Utd ឲ្យវ៉ៃចេញកីឡាករក្នុងក្រុម ៣ រូប នៅចុងបញ្ចប់រដូវកាលនេះ

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លឹប Man Utd បានកំណត់អត្តសញ្ញាណកីឡាករបីរូប ថានឹងមិនមានអនាគតល្អនៅទឹកដី Old Trafford ឡើយ ហើយលោកក៏បានបញ្ជាក់ប្រាប់ទៅកាន់នាយកក្លឹបលោក Ed Woodward ផងដែរ ។

ជាក់ស្តែងដូចនេះវាត្រូវបានគេរំពឹងទុកថានឹងមានការផ្លាស់ប្តូរជាច្រើននៅរដូវក្តៅខាងមុខនេះសម្រាប់ក្រុម Man Utd ដោយមានរបាយការណ៍ពី Mirror បានរាយការណ៍ថាការថាការក្លឹបនៅ Premier League មួយនេះមានគម្រោងចំណាយដ៏ធំមួយ លើកីឡាករ Jadon Sancho របស់ក្រុម Borussia Dortmund ។

យ៉ាងណាមិញប្រធានក្រុម កីឡាករ  Antonio Valencia មិនមានកិច្ចសន្យាថ្មីនោះទេ ដែលវានឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ ខណ:ខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះជាកីឡាករ ដែលគ្រូបង្វឹកលោក Solskjaer លក់ចេញនៅរដូវកាលក្រោយ ហើយកីឡាករ  Marcos Rojo និង Alexis Sanchez  ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះលក់ចេញនោះដែរ ។

មិនតែប៉ុណ្ណោះលោក Solskjaer ធ្លាប់បានលើកឡើងថាដោយសារតែបញ្ហានៃអាយុ និងរបួសរបស់ Valencia ក្លឹបអាចនឹងមិនបន្តកិច្ចសន្យាសម្រាប់គេទៀតនោះទេ ហើយប្រហែលជាអនុញ្ញាតឱ្យគេចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ចំណែកឯកីឡាករ Marco Rojo ក៏ត្រូវបានរងរបួសផងដែរ និងត្រូវបានគេកាត់ទៅជាជម្រើសទី 5 សម្រាប់ក្រុម ។

លើសពីនេះកីឡាករ Alexis Sanchez ដែលមានតម្លៃពលកម្ម 500,000 ផោនក្នុងមួយសប្ដាហ៍ ត្រូវបានគេយល់ថារូបនេះមិនអាចជួយអ្វីសម្រាប់ក្រុមបាននោះទេ ចាប់តាំងពីការផ្ទេរពីក្រុមកាំភ្លើងធំ Arsenal មក ៕

ប្រភព៖ Foxsports