Solskjaer ប្រាប់ឲ្យ Man Utd ទៅជួបពិភាក្សាជាមួយក្រុមកំពូលនៅអុីតាលីមួយនេះ ជុំវិញការផ្លាស់ប្តូរកីឡាករម្នាក់

យោងតាមរបាយការណ៍មួយបាននិយាយថាក្រុមបិសាចក្រហម Manchester United នឹងត្រៀមលក្ខណៈរួចជាស្រេច ចំពោះការផ្តល់ជូនមួយសម្រាប់កីឡាករ Paulo Dybala របស់ក្រុម Juventus និងនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ។

ជាក់ស្តែងគ្រូបង្វឹករបស់បិសាចក្រហមរូបនេះ មានការចាប់អារម្មណ៍ក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់គាត់បន្ថែមទៀត និងបានកំណត់អត្តសញ្ញាណលើកីឡាករ Dybala ដែលជាគោលដៅសំខាន់មួយ ។

យ៉ាងណាមិញកាលពីថ្ងៃចន្ទកន្លងទៅរបាយការណ៍មួយបានអះអាងថាក្លឹប Juventus ត្រៀមលក់កីឡាករវ័យ 25 ឆ្នាំរូបនេះឱ្យទៅក្រុម Manchester United ដោយផ្តល់ឱ្យក្លឹបយក្សនៃក្របខ័ណ្ឌ Premier League មួយនេះ នូវតម្លៃខ្លួនចន្លោះពី 70 លានផោនដល់ 90 លានផោន ។

មិនតែប៉ុណ្ណោះបច្ចុប្បន្នបើតាមរបាយការណ៍ពី Tuttosport របស់ប្រទេសអ៊ីតាលីបានបន្ថែមទៀតថាក្លឹប United មានសុទិដ្ឋិនិយមចំពោះការទទួលបានហត្ថលេខាលើ Dybala ហើយពួកគេកំពុងតែរៀបចំផែនការវិនិយោគទុនយ៉ាងសំខាន់មួយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ ៕

ប្រភព: Metro