Solskjaer មានទស្សន:បែបណា ក្រោយ Man Utd ត្រូវចាប់ឆ្នោតប៉ះ Barca នៅវគ្គ ៨ ក្រុម ?

លោក Ole Gunnar Solskjaer បាននិយាយថាលោកកំពុងតែមានភាពរីករាយជាមួយនឹងការដឹកនាំក្រុម Manchester United ឆ្ពោះទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយក្រុម Barcelona ។

ជាក់ស្តែងក្រុមបិសាចក្រហមបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យរបស់ពួកគេ ក្រោយពីបានទម្លាក់ក្លឹបអ្នកមានបារំាង PSG ចេញពីពាន UCL ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ។

យ៉ាងណាមិញក្រុមរបស់លោក Solskjaer នឹងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឈានជើងទៅកាន់វគ្គបន្តាប់ទៀត ក្នុងក្របខ័ណ្ឌ Champions League ក្រោយពីពួកគេបានចាប់ឆ្នោតប៉ះក្រុមជើងខ្លាំង Barca នៅវគ្គ ៨ ក្រុមចុងក្រោយ ។

មិនតែប៉ុណ្ណោះអ្នកចាត់ការក្រុមសញ្ជាតិន័រវេស ដែលបានរកគ្រាប់បាល់ជម្នះដល់ក្រុម Man Utd នៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំ 1999 ក្នុងកីឡដ្ឋាន Camp Nou រូបនេះ បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា : ” បាទ វាត្រូវតែក្លាយជាក្លឹប Barcelona ! ” ។

លោកបន្តទៀតថា ៖ ” ខ្ញុំមានសារជាច្រើន ដែលបានផ្ញើមកពីមិត្តភក្តិរបស់ខ្ញុំ ដោយនិយាយថាឆ្នាំនេះនឹងក្លាយជាឆ្នាំ ដែលយើងនឹងទទួលបាន ដោយសារតែលេខអាវរបស់ខ្ញុំ 20 ហើយវាមានរយ:ពេ 20 ឆ្នាំមកហើយ ” ។

” យើងនឹងត្រលប់ទៅកាន់ទឹកដី Camp Nou ម្តងទៀត! វានឹងក្លាយជាការប្រកួតដ៏ល្អ។ យើងចង់ឱ្យការប្រកួតទាំងនេះ នឹងត្រូវលេងទល់ក្លឹបធំៗ និងក្រុមល្អបំផុត ” ៕

ប្រភព: Metro 

មតិយោបល់