Solskjaer សារភាពត្រង់ៗថា លោកមិនបានបដិសេធ កូនចិត្តចង់បានតារាឆ្នើម R. Madrid ម្នាក់នេះទេ

លោក Ole Gunnar Solskjaer អ្នកចាត់ការក្រុម Man Utd មិនបានច្រានចោលនូវលទ្ធភាពក្នុងការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Gareth Bale នោះទេ ដោយលោកបានទទូចថាក្រុមនៅក្របខណ្ឌមួយនេះ Premier League គួរតែស្វែងរកការចុះហត្ថលេខាលើកីឡាក រដែលមានគុណភាព ។

គួរបញ្ជាក់ថា Bale កំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់នៅឯក្លឹប Real Madrid បន្ទាប់ពីការវិលត្រលប់មកវិញរបស់គ្រូបង្វឹកលោក Zinedine Zidane ។

យ៉ាងណាមិញ Zidane ត្រូវបានគេរំពឹងថានឹងធ្វើកំណែទម្រង់លើក្រុមនៅក្របខណ្ឌ La Liga មួយនេះ ខណៈដែលមានការរំពឹងទុកថាអាចមានការផ្លាស់ប្តូរលើកីឡាករ Kylian Mbappe និង Neymar របស់ក្រុម Paris Saint-Germain ក៏ដូចជាខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Eden Hazard នារដូវក្តៅខាងមុខនេះផងដែរ ។

គួរបញ្ជាក់ផងដែលថាក្រុម Man United ត្រូវបានគេរាយការណ៍ថាបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតីតតារាឆ្នើមរបស់ក្រុម Tottenham រូបនេះ ជាមួយនឹងការផ្លាស់ប្តូរមួយ ។

លើសពីនេះលោក Solskjaer បានប្រាប់អ្នកយកព័ត៌មានថា : «ខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយបានទេលើកីឡាករ Gareth Bale ឬកីឡាករសំខាន់ៗផ្សេងទៀត ព្រោះពួកគេជាកម្មសិទ្ធិរបស់ក្លឹបផ្សេងៗ » ។

លោកបន្តទៀតថា ៖ “ប៉ុន្តែយើងគួរតែស្វែងរកកីឡាករដែលមានគុណភាពច្បាស់លាស់ និងកីឡាករដែលអាចធ្វើឱ្យយើងមាភាពប្រសើរឡើង ។ មានកត្តាជាច្រើនដែលអ្នកត្រូវគិតនៅពេលអ្នកចុះហត្ថលេខាលើកីឡាករណាម្នាក់ ” ៕

ប្រភព: Sportskeeda 

មតិយោបល់