Solskjaer ស្នើសុំឲ្យនាយកក្លឹប Man Utd ទិញចូលកីឡាករនៅ PL រូបនេះ នៅរដូវកាលក្រោយ

គ្រូបង្វឹកលោក Ole Gunnar Solskjaer បានប្រាប់ទៅកាន់នាយកក្លឹប Manchester United លោក  Ed Woodward ឲ្យធ្វើការផ្លាស់ប្តូរសម្រាប់កីឡាករ Harry Maguire នៅរដូវក្តៅខាងនេះ ។

ជាក់ស្តែងខ្សែការពារក្រុម Leicester និងជម្រើសជាតិអង់គ្លេសបានស្ថិតនៅលើរ៉ាដារបស់ក្រុម Man Utd ជាយូរមកហើយ អំឡុងលោក Jose Mourinho នៅដឹកនាំក្រុម ។

ប៉ុន្តែទោះបីជាយ៉ាងណាក្រុម  Leicester បានធ្វើការបដិសេធរាល់សំណើផ្សេងៗ ដែលផ្តល់ជូនពីសំណាក់ក្លឹបបិសាចក្រហម ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ។

នេះបើយោងតាមសារព័ត៌មាន Daily Star យ៉ាងណាមិញបន្ទាប់ពីមានការវាយតំលៃពីសំណាក់លោក Solskjaer គាត់បានណែនាំឲ្យនាយកក្លឹបលោក Woodward ធ្វើការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ៕

ប្រភព: Metro 

មតិយោបល់