Southgate ជឿជាក់ថា តារាឆ្នើមអង់គ្លេសរូបនេះ នឹងឈរលើកំរិត Messi / Ronaldo នាមជាកីឡាករល្អបំផុត

គ្រូបង្វឹកលោក ​Gareth Southgate បានគាំទ្រកីឡាករ Raheem Sterling ក្នុងការយកឈ្នះ Lionel Messi និង Cristiano Ronaldo ដើម្បីត្រូវទទួលស្គាល់ថាជាកីឡាករបាល់ទាត់លំដាប់លេខ ១ របស់ពិភពលោក ។

គួរបញ្ជាក់ថា Sterling បានគូសបញ្ជាក់ពីការអភិវឌ្ឍន៍របស់ខ្លួន ដែលជាកីឡាករមានទេពកោសល្យឆ្នើមបំផុតរបស់ភពផែនដី ជាមួយនឹងការបង្ហាញនៅតង់ទីមួយ ដ៏អស្ចារ្យសម្រាប់ក្រុមអង់គ្លេស អំឡុងយកឈ្នះដោយលទ្ធផល ៥-៣ កាលពីថ្ងៃអង្គារលើប្រទេសកូសូវ៉ូ ។

ប៉ុន្តែការបង្ហាញទម្រង់លេងដ៏ល្អរបស់គេមិនមែនទើបតែកើតមាននោះទេ បន្ទាប់ពីការចូលរួមចំណែកដ៏អស្ចារ្យរបស់គេក្នុងការប្រកួតសម្រាប់ក្លឹបអាជីព និងប្រទេសក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ។

ហើយយ៉ាងណាមិញ Messi ដែលមានអាយុ ៣២ ឆ្នាំ និង Ronaldo ដែលមានអាយុ ៣៤ ឆ្នាំ បានឈានដំណាក់កាលមួយ ដែលតំណែងជាតារាឆ្នើមបំផុតរបស់ពិភពលោក របស់ពួកគេកំពុងតែឡើងកម្តៅខ្លាំង ហើយគ្រូបង្វឹកលោក Southgate ជឿជាក់ថា Sterling មានសមត្ថភាពនោះ ។

លើសពីនេះលោក Southgate  និយាយថា ៖ “ នៅក្នុងដំណាក់មួយ Sterling អាចនឹងបំពេញតួនាទីនេះបាន ។ ព្រោះគាត់នឹងផ្តល់ឱ្យខ្លួនឯងនូវឱកាស ដើម្បីក្លាយជាកីឡាករកំពូល ។ ជាក់ស្តែងមានកីឡាករឆ្នើមៗ មួយចំនួននៅជុំវិញនោះ គឺ Hazard , De Bruynes ,  Messi និង Ronaldo ។ ប៉ុន្តែ Sterling មានជំនាញវីជ្ជាជីវ: និង សមត្ថភាពខ្ពស់ កាយសប្បទារបស់គាត់ក៏រឹងមាំខ្លាំងដែរ ” ៕

ប្រភព: Daily Mail