Sport៖ ‘Neymar អេះអុញ​ជំរុញ​ឲ្យ​ក្លឹប PSG ចុះ​ហត្ថលេខា​នាំ​ចូល​តារា​ឆ្នើម​ម្នាក់’

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ​ថា​កីឡាករ Neymar Jr បាន​នឹង​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ក្លឹប Paris Saint-Germain ឲ្យ​លៃលក​ធ្វើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​មិត្ត​រួម​ជម្រើស​ជាតិ Philippe Coutinho ចេញ​ពី​ទឹក​ដី​អេស្ប៉ាញ។

 

Coutinho ដែល​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប FC Barcelona ​ត្រូវ​បាន​ស្គាល់​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ Neymar ដែល​ធ្លាប់​លេង​រួម​គ្នា​ច្រើន​លើក​ច្រើន​សារ​នៅ​ជម្រើស​ជាតិ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​កំពុង​រង​ចចាមអារ៉ាម​ពី​ការ​ចាកចេញ​ដូច​គ្នា ហើយ Neymar សង្ឃឹម​ថា​អតីត​តារា​ឆ្នើម​របស់​ហង្ស​ក្រហម​នឹង​អាច​ក្លាយ​ជា​ដៃ​គូ​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។

បញ្ជាក់​ថា ៣៤ ប្រកួត​នៅ LaLiga រដូវ​កាល ២០១៨/១៩ កីឡាករ​មាន​ថ្លៃ​ខ្លួន ១២០ លាន​អឺរ៉ូ រក​បាន ៥ គ្រាប់​និង ៦ គ្រាប់​បន្ថែម​ទៀត​នៅ Champions League និង Copa del Rey។

ប្រភព: Goal

មតិយោបល់