Honda និយាយបែបនេះប្រាប់ កីឡាករ U23 កម្ពុជា ក្រោយបរាជ័យទល់នឹងទីម័រកាលពីយប់មិញ

អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហើបពាក្យផ្ដាំផ្ញើមួយចំនួនប្រាប់ទៅ កីឡាករក្រុមអាយុ២៣ឆ្នាំ បន្ទាប់ពីបរាជ័យដោយលទ្ធផល ០-១ ក្នុងការប្រកួត AFF U23 Championship ក្រោមថ្វីជើងរបស់ទីម័រខាងកើត។

ក្រុម U23 កម្ពុជាត្រូវការលទ្ធផលត្រឹមស្មើប៉ុណ្ណោះ ដើម្បីអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្ដែគួរឱ្យស្ដាយ ដោយសារការលេងមិនសូវបានល្អនៅដើមតង់ទី១ បានធ្វើឱ្យរបូតគ្រាប់បាល់ដោយការធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ យ៉ើ សាហ្វី។

ទោះយ៉ាងណាក្ដី លោក Honda ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិ មិនបានស្ដីបន្ទោសដល់កូនក្រុមនោះទេ ប៉ុន្ដែលោកបាននិយាយលើកទឹកចិត្តពួកគេ និងបានទទូចឱ្យមានការផ្លាស់ប្ដូរមួយចំនួន ដើម្បីឱ្យមានភាពរីកចម្រើន។

លោកបានសរសេរនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួនថា៖ “អរគុណសម្រាប់ការគាំទ្រកាលពីយប់មិញ ។ យើងមានចំណុចខ្លះដែលត្រូវកែប្រែ និងដើម្បីរីកចម្រើនទាំងអស់គ្នា។ នេះជាសម្ដីដែលខ្ញុំនិយាយទៅកាន់ពួកគេ(កីឡាករ)ក្រោយពេលចប់ការប្រកួត”៕

អានអត្ថបទបន្ទាប់៖ មេធំក្លិបមួយនៅ Premier League ប្រាប់ឱ្យ Pepe គួរតែបញ្ចប់អាជីពរបស់ខ្លួន

អនុប្រធានក្លិប West Ham United អ្នកស្រី Karren Brady បាននិយាយរិះគន់ចំៗ ទៅលើខ្សែការពារ Pepe របស់ក្លិប Porto។

អ្នកស្រីបានសរសេររៀបរាប់ នៅលើ column របស់ខ្លួន ក្នុងសារព័ត៌មាន The Sun បន្ទាប់ពីខ្សែការពារព័រទុយហ្កាល់រូបនេះ បានបង្កហិ.ង្សាអំឡុងាករប្រកួតរវាង Porto និង Sporting Lisbon ដែលបញ្ចប់ក្នុងលទ្ធផល ២-២ កាលពីថ្មីៗនេះ។

អ្នកស្រី Brady បានសរសេរថា៖ “គេមិនសល់ពេលធ្វើការងារក្នុងបាល់ទាត់ច្រើនទៀតនោះទេ។ គេនឹងឈានដល់អាយុ៣៩ឆ្នាំនៅសប្ដាហ៍ក្រោយហើយ មានការទទូចថាគេនឹងរងពិន័យ២ឆ្នាំ។ ខ្ញុំយល់ថាពួកគេត្រូវតែមានការប្រកួតប្រជែងគ្នា ប៉ុន្ដែការវាយគេរយៈពេល២០ឆ្នាំ គឺមិនមែនជាអ្វីដែលត្រូវតែធ្វើនោះទេ”។

អនុប្រធានក្លិប West Ham រូបនេះបានលើកឡើងថា ប្រសិនបើ Pepe បញ្ចប់អាជីពរបស់ខ្លួន វាពិតជាសក្ដិសមសម្រាប់កីឡាករ ចំពោះកំណត់ត្រាពិន័យដែលគេធ្លាប់ទទួលបាន៕

ប្រភព៖ Marca