លោក ភា សុភ័ក្ដ្រាលើកឡើងបែបនេះ ចំពោះសកម្មភាពកីឡាករពេលគោរពភ្លេងជាតិ

ខ្សែប្រយុទ្ធ Paulo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Victor របស់ក្រុមវិសាខា ទទួលបានមតិរិះគន់ ពីសំណាក់អ្នកនិយមគាំទ្របាល់ទាត់កម្ពុជា បន្ទាប់កីឡាកររូបនេះ បានបានបង្ហាញសកម្មភាពកម្ដៅសាច់ដុំ អំឡុងគោរពភ្លេងជាតិនៃកម្ពុជា។

សកម្មភាពនេះបានកើតឡើង អំឡុងការប្រកួតរវាងភ្នំពេញក្រោន និងវិសាខាង ក្នុងកីឡដ្ឋាន Smart​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ RSN កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ដែលទទួលបានការចាប់អារម្មណ៍ និងរិះគន់ជាច្រើនផងដែរ។

ទន្ទឹមនឹងនោះ គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្ដ្រា ក៏បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួន ចំពោះសកម្មភាពបែបនេះ បើទោះបីជាលោកមិនបាននិយាយចំឈ្មោះថាជាកីឡាកររូបនេះក៏ដោយ។

លោកបានសរសេរនៅលើគណនី Facebook​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់លោកថា៖

Lesson learn​ វាជាការរៀនសូត្រមួយក្នុង​អំឡុង​ពេលគោរពទង់ជាតិ និងភ្លេងជាតិ 👉 បញ្ហានេះវាអាចមកពី÷

-ការមិនគោរព​ឬអោយតំលៃ
-ទម្លាប់
-មិនចាប់អារម្មណ៍ ឬភ្លេចខ្លួន

មិនតិចដងទេដែលឃើញ ហើយក៏តែងតែប្រាប់ដល់កីឡាករខ្មែរមួយចំនួនក្នុងការប្រកួតលក្ខណៈអន្តរជាតិ​សូមអោយរក្សាលំនឹង ឬនៅអោយស្ងៀមពេលគោរពទង់ជាតិប្រទេសរបស់គេ

ទោះយ៉ាងណាក្ដី ​ក្រោយចប់ការប្រកួត ​Paulo ក៏បានសរសេរសូមទោសចំពោះសកម្មភាពរបស់ខ្លួន ដោយលើកឡើងថាមិនមែនជាការមិនគោរពចំពោះភ្លេងជាតិកម្ពុជាទេ ប៉ុន្ដែដោយសារផ្តោតខ្លាំងទៅលើការប្រកួត៕