គ្រូបង្គោលជម្រើសជាតិកម្ពុជា​ បង្ហាញក្ដីរំពឹងមុនជួបម៉ាឡេស៊ីស្អែកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតតទល់ជាមួយ ម៉ាឡេស៊ីក្នុងការប្រកួតវគ្គចែកពូល AFF Suzuki Cup 2020 នាថ្ងៃចន្ទ ទី៦ ខែធ្នូ ខាងមុខនេះ បន្ទាប់ពីក្រុមទាំងពីរបានធ្វើដំណើរមកសិង្ហបុរី កាលពីថ្មីៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Ryo Hirose បានបង្ហាញទំនុកចិត្តលើកីឡាករនៅក្នុងក្រុម ដោយរំពឹងថា នឹងទទួលបានលទ្ធផលល្អ ជាងកាលជួបគ្នា កាលពី៣ឆ្នាំមុន។

នៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ក្រុមម៉ាឡេស៊ីទទួលបានជ័យជម្នះដោយលទ្ធផល ៤-១ ប៉ុន្ដែកន្លងទៅរយៈពេល៣ឆ្នាំ ក្រុមគោព្រៃកម្ពុជាមានការប្រែប្រួលច្រើន ជាពិសេសមានធនធានកីឡាករក្មេងៗមានសក្ដានុពលដែលស្រេកឃ្លានជ័យជម្នះ។

លោក Ryo Hirose បាននិយាយថា៖ “យើងបានមើលវីដេអូរបស់ម៉ាឡេស៊ី ហើយពួកគេជាក្រុមដែលខុសពី៣ឆ្នាំមុន។ យើងក៏មានការផ្លាស់ប្ដូរច្រើនណាស់ ហើយយើងបានត្រៀមខ្លួនទល់នឹងម៉ាឡេស៊ី”។

“យើងក៏បានយកកីឡាករជាច្រើនរូបពីក្រុម U23 ហើយខណៈដែលយើងមិនអាចនិយាយបានថា យើងនឹងធ្វើអ្វី(ទល់នឹងម៉ាឡេស៊ី)នោះទេ យើងនឹងចេញមក ដើម្បីឱ្យប្រាកដថាយើងធ្វើឱ្យបានល្អប្រសើរ”៕

អានអត្ថបទបន្ទាប់៖ Xavi និយាយបែបនេះ ក្រោយដឹកនាំ​ Barcelona ចាញ់លើកដំបូង

Barcelona បានរងបរាជ័យដំបូងក្រោមការបង្វឹកដោយលោក Xavi Hernandez ដែលចូលមកកាន់តំណែង មកជំនួសលោក Ronald Koeman ក្រោយទទួលបានជ័យជម្នះ ២ប្រកួតជាប់គ្នានៅក្នុងលីគ។

សម្រាប់លទ្ធផលនេះមានន័យថា Barcelona ខកឱកាសក្នុងការនាំមុខ Rayo Vallecano នៅលេខ៦ ហើយត្រូវបន្ដនៅលេខ៧តទៅទៀត។ បច្ចុប្បន្នក្រុមអ្នកមានបុណ្យមានគម្លាត៧ពិន្ទុពីតំណែង Top4 និង១៦ពិន្ទុពីក្រុមកំពូលតារាង Real Madrid។

Betis ធ្វើបានល្អក្នុងការប្រកួតរដូវកាលនេះ ទាំងនៅក្នុងលីគ និងនៅ Europa League ហើយកាលពីថ្ងៃសៅរ៍ពួកគេយកបាន៣ពិន្ទុពី Barcelona ដោយគ្រាប់បាល់ជ័យជម្នះរបស់ Sergio Canales នៅនាទីទី៧៩។

ក្រោយចប់ការប្រកួត Xavi បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំគិតថា នៅពេលដែលក្រុមមួយស្ថិតនៅកម្រិតមួយល្អបំផុត យើងបានរបូតគ្រាប់បាល់មួយគ្រាប់។ យើងត្រូវតែបញ្ឈប់ការវាយសម្រុកទាំងនោះ។ ពួកគេស្ថិតនៅក្នុងខណៈដែលយើងត្រូវតែមានតាក់តិចល្អជាងនេះ។ យើងបានដឹងពីចលនារបស់ Betis”។

“យើងលេងពី ២០ទៅ២៥នាទីដំបូងបានល្អ ហើយវាពិតជាអា.ម៉ាសណាស់ ចំពោះការដាក់ការរង.គ្រោះ សម្រាប់ការប្រកួតដែលយើងលេង។ វាជាបរារជ័យដ៏ឈឺ.ចាប់មួយជាពិសេសនៅក្នុងទឹកដី។ ប៉ុន្ដែនេះជាបាល់ទាត់។ ដូចដែលយើងបានរងបរាជ័យនៅ Villarreal និងទទួលជ័យជម្នះ ថ្ងៃនេះយើងទទួលបានលទ្ធផលផ្ទុយទៅវិញ”។

“យើងមានការលេងដ៏ប្រសើរសម្រាប់ Barcelona នៅក្នុងតង់ទី២ ហើយបានបញ្ឈប់ការវាយសម្រុក។ ក្រុមយើងមិនសមបរាជ័យនោះទេ។ យើងមិនចូលចិត្តបរាជ័យនោះទេ ហើយយើងមិនសមចាញ់នោះដែរ ដូច្នោះជាការពិត ខ្ញុំបារម្ភណាស់”៕

ប្រភព៖ Football Espana