ក្រុមជើងឯក និងជើងឯករងរដូវកាលចាស់ ទទួលបាន៣ពិន្ទុដូចគ្នានៅ AFF Suzuki Cup 2020

ក្រុមជើងឯក និងជើងឯករង AFF Suzuki Cup 2018 ទទួលបាន៣ពិន្ទុដូចគ្នា ក្នុងការប្រកួតបើកឆាកវគ្គចែកពូលក្នុងរដូវកាលថ្មី ដែលធ្វើនៅប្រទេសសិង្ហបុរី។ ម៉ាឡេស៊ីទទួលជ័យជម្នះលើកម្ពុជា ដោយលទ្ធផល ៣-១ ខណៈវៀតណាមឈ្នះឡាវ ២-០។

បន្ទាប់ពីចាប់ផ្ដើមការប្រកួតដោយការដាក់សម្ពាធលើគូប្រកួត ក្រុមគោព្រៃកម្ពុជា ត្រូវបានម៉ាឡេស៊ីនាំមុខនៅ២១នៅនាទីទី២១ ដោយបាល់ប៉េណាល់ទី ដោយខ្សែការពារកែន ចាន់សុភ័ក្រ បង្កកំហុសលើកីឡាករម៉ាឡេស៊ីក្នុងប្រអប់។

ក្រុមដែលមានលោក Keisuke Honda ជាអ្នកចាត់ការ បានរបូតពីរគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី២ ប៉ុន្ដែត្រូវបានកម្ពុជាតាមបានមួយគ្រាប់វិញដោយ ការស៊ុតប៉េណាល់ទីរបស់កីឡាករ សេត រ៉ស៊ីប។

ដោយឡែកក្រុមវៀតណាម ធ្វើបានយ៉ាងល្អក្នុងការប្រកួត នាមជាក្រុមការពារជើងឯក ដោយរកគ្រាប់បាល់បានមួយគ្រាប់ ក្នុងតង់នីមួយៗ នៅនាទីទី២៦ និង ៥២។

បច្ចុប្បន្ន ម៉ាឡេស៊ីឈរនៅកំពូលតារាងបណ្ដោះអាសន្នមាន៣ពិន្ទុស្មើជាមួយក្រុមលេខ២វៀតណាម ខណៈឡាវ និងកម្ពុជាមាន០ពិន្ទុ ដូចគ្នាស្ថិតនៅបាតតារាង៕

អានអត្ថបទបន្ទាប់៖ Suarez ថាដោយសារតែមូលហេតុចម្បងមួយនេះ ទើប Messi ធ្វើមិនបានល្អនៅក្នុងលីគកំពូលបារាំង

កីឡាករ Luis Suarez បានធ្វើការអះអាងថា Lionel Messi បានជួបប្រទះភាពលំបាកខ្លាំង ជាមួយនឹងអាកាសធាតុត្រជាក់ នៅក្នុងប្រទេសបារាំង បន្ទាប់ពីបានជជែកគ្នាជាលក្ខណៈឯកជនជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះ ។

Lionel Messi

ជាក់ស្តែង Messi បានសម្រេចចិត្តចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ពីក្រុម Barcelona អំឡុងទីផ្សាររដូវក្តៅកន្លងទៅ ដោយសារតែក្លិបកាតាឡាន់អស់លទ្ធភាពបន្តកុងត្រាថ្មីជូន ដោយសារវិបត្តិហិរញ្ញវត្ថុ ។

Lionel Messi , Luis Suarez

ពិតណាស់ កីឡាករអាហ្សង់ទីន ត្រូវបានចាត់ទុកថាជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រកំឡុងពេលលេងនៅទឹកដី Camp Nou ប៉ុន្តែយ៉ាងណាពេលទៅដល់ Parc des Princes ខ្សែប្រយុទ្ធរូបនេះ ហាក់មិនអាចបង្ហាញភាពលេចធ្លោរបស់ខ្លួននោះឡើយ ខណ: Suarez បានបង្ហាញថាដោយសារតែកត្តាអាកាសធាតុ គឺជាហេតុផលចម្បង ដែល Messi មិនអាចបង្ហាញទម្រង់លេងដ៏ល្អរបស់គេបាន ។

Lionel Messi
Lionel Messi

លើសពីនេះ Suarez បាននិយាយប្រាប់ TNT Sports ថា ៖ “យើងបាននិយាយជាមួយគ្នា ជារៀងរាល់ថ្ងៃ។ គាត់​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​គាត់​លេង​នៅ​ទីនោះវាពិតជាត្រជាក់ខ្លាំង គាត់បានជួបប្រទះជាមួយភាពពិបាក ជាមួយនឹងព្រិល ។ ហើយអ្នក​ត្រូវ​តែ​ស៊ាំ​នឹង​អាកាសធាតុ​ត្រជាក់​នៅ​ទីនោះ ” ៕

ប្រភព: Goal