ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ ខិតកាន់តែកៀកក្នុងការធានាកៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U23 Championship ក្រោយទទួលបានបីពិន្ទុយ៉ាងលំបាក ពីការប្រកួតទល់នឹងហ្វីលីពីនកាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ក្រុមដែលមានលោក Keisuke Honda ជាអ្នកចាត់ការ ត្រូវរ៉ាប់រងការលំបាកក្នុងការប្រកួតទល់នឹងក្រុមដែលមានកាយសម្បទារឹងមាំ ខុសកាលពីជួបប្រ៊ុយណេក្នុងការប្រកួតបើកឆាក។ ទោះយ៉ាងណាក្ដី ខ្សែបម្រើវ័យក្មេង ស៊ិន សុវណ្ណមករា បានរកគ្រាប់បាល់បញ្ចូលទីជ័យជម្នះឱ្យក្រុមគោព្រៃជំទង់កម្ពុជា និងបង្កើនក្ដីសង្ឃឹមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
បច្ចុប្បន្នកម្ពុជាមាន៦ពិន្ទុពីការលេងពីរប្រកួត ដោយក្នុងជំនួបបើកឆាក ពួកគេបានយកជ័យជម្នះទល់នឹង ប្រ៊ុយណេដោយលទ្ធផល ៦-០ ហើយត្រូវការយ៉ាងហោចណាស់មួយពិន្ទុបន្ថែមទៀតពីការប្រកួតចុងក្រោយ ដើម្បីអាចធានាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដូច្នេះលទ្ធផលស្មើជាមួយទីម័រ ក៏ចាត់ទុកថាជាលទ្ធផលដែលសមល្មមដើម្បីឱ្យកម្ពុជា អាចឡើងទៅវគ្គ៤ក្រុមចុងក្រោយបាន។ ប៉ុន្ដែប្រសិនបើ ក្រុមរបស់លោក Honda ភ្លាត់ចាញ់ទីម័រ ក៏ពួកគេមិនទាន់អស់សង្ឃឹមដែរ ដោយរង់ចាំអ៊ុតលទ្ធផលក្រុមលេខ២ក្នុងពូល C ដើម្បីរកក្រុមលេខ២ល្អបំផុត ឆ្លងទៅវគ្គបន្ទាប់។
សម្រាប់ប្រកួតចុងក្រោយ ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបតតាំងជាមួយទីម័រខាងកើត ដែលមាន៤ពិន្ទុបន្ទាប់ពីស្មើ ហ្វីលីពីន ក្នុងជំនួបបើកឆាក និងបានឈ្នះប្រ៊ុយណេកាលពីល្ងាចម្សិលមិញ។
ដោយឡែកប្រ៊ុយណេជាក្រុមដំបូងដែលអស់ឱកាសឆ្លងទៅវគ្គបន្ទាប់ ក្រោយចាញ់ពីរប្រកួតទល់នឹងកម្ពុជា និង ទីម័រ មុនជួបហ្វីលីពីនក្នុងប្រកួតចុងក្រោយ៕
អានអត្ថបទបន្ទាប់៖ Fabrizio Romano៖ “បើ Man utd នៅចង់បាន Haaland អាចពិបាក តែបើសាកចាប់អារម្មណ៍ម្នាក់នេះ សង្ឃឹមជាង”
អ្នកណាក៏ដឹងថា កីឡាករ Erling Haaland គឺជាខ្សែប្រយុទ្ធកំពុងឡើងកូដខ្លាំង ហើយក៏កំពុងស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់ក្រុមធំៗជាច្រើនទូទាំងតំបន់អឺរ៉ុបដូចគ្នា ខណៈក្នុងនោះក៏លឺល្ហៀងៗមានក្រុមបិសាចក្រហម Manchester United ផងដែរ។

យ៉ាងណា ក្ដីសង្ឃឹមចង់បានកីឡាករន័រវែសរបស់ម្ចាស់ដី Old Trafford ហាក់ដូចជាមានមិនសូវច្រើន ស្របពេលអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បង្ហើបឲ្យដឹងដែរថា បើសិនជាបិសាចក្រហមសន្សំចិត្តចង់បានយុវជនវ័យ ២១ ឆ្នាំខាងលើអាចនឹងពិបាក ដូច្នេះគួរងាករកកង់សាគួរផ្សេងទើបជាមធ្យោបាយប្រសើរ។

ប្រាប់នៅក្នុងឆាណែល YouTube របស់លោក Rio Ferdinand បុរសខាងលើនិយាយ៖ “ពិតមែនហើយ ពួកគេ (Man utd) មានជម្រើសច្រើន ហើយនឹងសម្រេចជាផ្លូវការជាមួយនឹងវត្តមានគ្រូបង្វឹកថ្មី ដោយសារវាជាការសម្រេចចិត្តដ៏សំខាន់ ហើយតម្រូវឲ្យស៊ីគ្នាជាមួយនឹងទម្រង់លេងរបស់អ្នកចាត់ការថ្មីផង”។

“ជាក់ស្ដែង មានចចាមអារ៉ាមថា ពួកគេចង់បាន Haaland តែនេះគឺជារឿងដែលស្ទើរតែមិនអាចទៅរួច ដោយសារខ្ញុំមិនយល់ឃើញថា Haaland គឺជាជម្រើសសមស្របជាមួយស្ថានការណ៍របស់ Man Utd ឡើយ។ បើជាខ្ញុំ ខ្ញុំនឹងងាកទៅតាមដានកីឡាករផ្សេងៗដូចជា Lautaro Martinez វិញ ព្រោះគេអាចនឹងស្ថិតនៅជម្រើសដំបូងរបស់ Man utd ហើយក្ដីសង្ឃឹមក៏ហាក់មានច្រើនជាង Haaland”៕
ប្រភព: Sportskeeda