AFF Suzuki Cup ដែលកម្ពុជាដេញថ្លៃធ្វើម្ចាស់ផ្ទះ នឹងធ្វើការចាប់ឆ្នោតនៅរសៀលនេះ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) បានប្រកាសពីក្រុមដែលស្ថិតនៅប្លក់ដែលត្រូវចាប់ឆ្នោតការប្រកួត AFF Championship ឬ AFF Suzuki Cup 2020 ដែលត្រូវលើកមកធ្វើនៅឆ្នាំ២០២១។

ក្រុមជម្រើសជាតិវៀតណាមដែលជាក្រុមការពារជើងឯកស្ថិតនៅក្នុងប្លុកជាមួយគ្នានឹងក្រុមខ្លាំងថៃ ខណៈប្លុកលេខ២មាន ហ្វីលីពីន និង មីយ៉ាន់ម៉ា លេខ៣មាន ម៉ាឡេស៊ី និងសិង្ហបុរី។ កម្ពុជាស្ថិតនៅក្នុងប្លុកទី៤ជាមួយឥណ្ឌូនេស៊ី ខណៈប្លុកចុងក្រោយមាន ឡាវ និង ប្រ៊ុយណេ ឬ ទីម័រខាងកើត។

ការចាប់ឆ្នោតនឹងធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកញ្ញានេះ វេលាម៉ោង២ ខណៈការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានមួយនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណៈប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

សូមបញ្ជាក់ថា កម្ពុជាបានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីបង្ហាញពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបតែសាងសង់រួចសម្រាប់កីឡាករ ដើម្បីសម្របទៅនឹងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម(SEA Games)2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អានអត្ថបទបន្ទាប់៖ ស៊ុត​ចូល​ប៉ុណ្ណឹង​ហើយ តែ Owen បែរ​ជា​រិះគ.ន់​ Lingard រឿង​មួយ​នេះ​ទៅ​វិញ

Jesse Lingard គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ទី ២ ដែល​ជា​ការ​យក​ ៣ ពិន្ទុ​ចុង​ម៉ោង​នៅ​ជ័យជម្នះ​ទៅ​លើ West Ham កាល​ពី​ចុង​សប្តាហ៍ តែ​យ៉ាង​ណា​សម្រាប់​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ក៏​មាន​ទាំង​មតិ​សរសើរ និង​មតិ​រិះ.គន់​នៅ​ក្រោយ​ចប់​ការ​ប្រកួត។

Owen
Lingard

ជា​ការ​ពិត​យើង​បាន​ឃើញ​ហើយ ពេល Lingard ស៊ុត​បាល់​ដ៏​ល្អ​នោះ​ចូល​ទី គេ​ពុំ​បាន​បញ្ចេញ​ស្ទាយ​អបអរ​អ្វី​នោះ​ទេ ព្រោះ​ជា​ការ​គោរព​ទៅ​ដល់​អតីត​ក្លឹប​ចាស់ ដែល​គេ​ធ្លាប់​ខ្ចី​ជើង​ទៅ​ចូលរួម​បាន​មួយ​រដូវ​កាល​ ហើយ​នេះ​លេង​នៅ​មុខ​អ្នក​គាំទ្រ​ក្រុម​ញញួរ​រាប់​មុឺន​នាក់​ថែម​ទៀត។

យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ដែល​មិន​អបអរ​នេះ នាំ​ឲ្យ Michael Owen មាន​ការ​យល់​ឃើញ​ថា វា​ជា​រឿង​ដែល​មិន​មិន​ល្អ​ទៅ​វិញ ព្រោះ​អី​ហាក់​ដូច​ Lingard លេង​មិន​លះ​ទាល់​តែ​សោះ អ៊ីចឹង​សារ​ក្រោយ​បើ​បាល់​ល្មមៗ​កាត់​ឲ្យ​មិត្ត​រួម​ក្រុម​ចុះ មិន​បាច់​ស៊ុត​ទេ។

Lingard

Owen និយាយ៖ “ការ​បញ្ចប់​ទី​មួយ​គ្រាប់​នោះ​គឺ​ពិត​ជា​ស្អាត​ណាស់ តែ​អ្វី​ដែល​ខ្វះខា.ត​បំផុត គឺ​ការ​ដែល​គេ​មិន​អបអរ ខ្ញុំ​មិន​អាច​ជឿ​បាន​ទេ ថា​កីឡាករ​មិន​អាច​អបអរ​ពេល​រក​បាន​គ្រាប់​​បាល់​ទល់​ក្លឹប​ចាស់ ហើយ​នេះ​សល់​តែ ២ នាទី​ចុង​ក្រោយ​ទៀត ដូច្នេះ​ប្រសិន​គេ​មិន​ចង់​ស៊ុត​ទេ គួរ​មិន​រីករាយ​នឹង​ការ​ស៊ុត​ទេ គេ​គួរ​តែ​បញ្ជូន​បាល់​ទៅ​ឲ្យ​អ្នក​ផ្សេង បើ​ស្ថិត​ក្នុង​ករណី​ហ្នឹង”។

Lingard

គួរ​បញ្ជាក់​ថា Lingard ​ក្រោយ​ពី​បាន​ខ្ចី​ជើង​លេង​ឲ្យ West Ham រដូវ​កាល​ចាស់ មក​ដល់​ពេល​ចុង​ក្រោយ​នេះ លោក Ole Gunnar Solskjaer ហាក់​ប្រើប្រាស់​គេ​ញឹកញាប់​ជាង​មុន ជា​ពិសេស​អាច​ថា​មក​ពី​ការ​ជំរុញ​ពី Cristiano Ronaldo ផង ព្រោះ​អី​លឺ​ថា CR7 ចង់​បាន Lingard ឲ្យ​រួម​ជើង​ច្រើន​លើ​ទីលាន៕

ប្រភព៖ SportBible