មានតែ២ប្រទេសប៉ុណ្ណោះ ដែលមានគ្រប់លក្ខខណ្ឌក្នុងការធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup 2020

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) បានអញ្ជើញប្រទេសដែលបានដាក់សំណើ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត AFF Suzuki Cup 2020 ដើម្បីផ្ដល់ព័ត៌មានពីព្រឹត្តិការណ៍ប្រកួតនេះ។

សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ AFF បានសម្រេចក្នុងការយកទឹកដីកណ្ដាលមួយដើម្បីឱ្យក្រុមជម្រើសជាតិដែលបានចូលរួម ប្រកួតប្រជែងនៅទីនោះ ហើយប្រទេសជាម្ចាស់ផ្ទះតម្រូវឱ្យគោរពតាមលក្ខខណ្ឌ៥យ៉ាងដែលបានកំណត់ជូនដូចជា៖

១. ទទួលបានការគាំទ្រ ការរៀបចំការប្រកួត ពីរដ្ឋាភិបាល

២. ការគ្រប់គ្រងសុវត្ថិភាព និង សុខមាលភាព

៣. ការគ្រប់គ្រងលើភាពគ្រោះថ្នាក់ ពាក់ព័ន្ធនឹងកូវីដ១៩

៤. ទីលានប្រកួត និងគ្រឿងបរិក្ខារ

៥. បទពិសោធន៍នៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ក្រោមស្ថានភាពកូវីដ១៩

ប្រទេសដែលឆ្លើយតបល្អបំផុតទៅនឹងលក្ខខណ្ឌខាងលើនេះ នឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតជម្រើសជាតិតំបន់អាស៊ានមួយនេះ។ បច្ចុប្បន្នមានបេក្ខភាពដែលចូលរួម៥ប្រទេសរួមមាន កម្ពុជា ឡាវ សិង្ហបុរី ហ្វីលីពីន និងថៃ ប៉ុន្ដែមានតែពីរប្រទេសប៉ុណ្ណោះ ដែលមានគ្រប់លក្ខខណ្ឌទាំង៥ ដែលកំណត់ដោយ AFF សិង្ហបុរី និង ថៃ៕

អានអត្ថបទបន្ទាប់៖ អវត្តមាន​កីឡាករ​សំខាន់​ម្នាក់ ក្នុង​ចំណោម​កីឡាករ ២២ រូប​របស់​ Liverpool ត្រៀម​ប៉ះ Porto

ក្លឹប FC Porto នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​ហង្ស​ក្រហម Liverpool នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៩ ​កញ្ញា​ ជា​ជំនួប​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Liverpool
Liverpool

យ៉ាង​ណា​មុន​នេះ យើង​ក៏​បាន​ដឹង​ពី​អវត្តមាន​របស់​កីឡាករ​សំខាន់​មួយ​រូប​នោះ​គឺ​ខ្សែ​ការពារ​ស្លាប​ស្តាំ Trent-Aelxander Arnold ដែល​មិន​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង Porto ប្រទេស​ព័រទុយហ្គាល់ ជាមួយ​ចំណោម​កីឡាករ​ទាំង ២២ រូប​របស់​លោក Jurgen Klopp នោះ​ទេ។

គេ​បាន​ទទួល​ការ​ហ្វឹកហាត់​មុន​នេះ​ដែរ តែ​លោក Klopp មើល​ឃើញ​ថា​មិន​ទាន់​ស្រួល ពោល​គឺ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​នា​ពាក់​កណ្តាល​សប្តាហ៍ តែ​បើ​ចុង​សប្តាហ៍​ប៉ះ Man City នៅ​លីគ Premier League ប្រហែល​ជា​អាច​មាន​វត្តមាន​គេ។

Arnold
Arnold

ជាមួយ​ការ​លេង​ទល់ Porto រាត្រី​នេះ​ដែរ បន្ទាប់​ពី​អវត្តមាន Arnold ដូច្នោះ​ហើយ​លោក Klopp ទំនង​ជា​នឹង​ដាក់ James Milner ឲ្យ​ចូល​លេង​ជំនួស ឬ​ក៏​អាច​ជា Joe Gomez ខណៈ​នៅ​តំបន់​ការពារ​កណ្តាល​មាន Joel Matip និង Virgil van Dijk៕

ប្រភព៖ Liverpoolecho