ទស្សនាគ្រាប់បាល់វាយបកពីរគ្រាប់របស់កម្ពុជា ដែលបានយកឈ្នះកោះហ្គាំ ក្នុងវគ្គជម្រុះ AFC Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឆ្លងផុតវគ្គ playoff AFC Asian Cup បន្ទាប់ពីបានវាយបកយកឈ្នះកោះហ្គាំ ក្នុងការប្រកួតជើងទី២ ដោយលទ្ធផល ២-១ ហើយបើសរុបទាំងពីរជើងពួកគេឈ្នះ ៣-១។

ខ្សែប្រយុទ្ធ កែវ សុខផេង ដែលបានប្ដូរចូលពេលចាប់ផ្ដើមតង់ទី២ ជំនួស ណារ៉ុង កក្កដា ជាចំណែកធំមួយ ក្នុងការផ្លាស់ប្ដូរការលេងរបស់ក្រុមកម្ពុជា ដោយបង្កើតឱកាសឱ្យមិត្តរួមក្រុម សុះ ស៊ូហាណា ស៊ុតគ្រាប់បាល់បញ្ចូលទីតាមស្មើ កោះហ្គាំដែលបាននាំមុខក្នុងតង់ទី១។

ហើយខ្សែប្រយុទ្ធរបស់វិសាខារូបនេះ បន្ថែមគ្រាប់ទី២របស់កម្ពុជា នៅពេលដែល អ្នកចាំទី និងខ្សែការពាររបស់កោះហ្គាំលេងមិនយល់ចិត្តគ្នា ទើបបានឱកាសស៊ុតបញ្ចូលទីតែម្ដង។

សូមរំឭកថា កាលពីជើងទី១ ក្រុមដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ បានទទួលជ័យជម្នះលើកោះហ្គាំ ដោយលទ្ធផល ០-១ ដោយខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា៕

អានអត្ថបទបន្ទាប់៖ Marcelo បង្ហើបប្រាប់ពីឈ្មោះក្លិបមួយ ដែលគេចង់ទៅ នៅពេលចប់កុងត្រាជាមួយ R.Madrid

យោងតាមការចុះផ្សាយពីសារព័ត៌មាន ‘Lance’ បានឲ្យដឹងថា Marcelo អាចត្រលប់ទៅកាន់ប្រទេសប្រេស៊ីល ដែលជាស្រុកកំណើតរបស់រូបគេវិញ នៅពេលកិច្ចសន្យាបច្ចុប្បន្នជាមួយក្លិប Real Madrid ត្រូវបានបញ្ចប់  ខណ:កិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវអស់សុពលភាព នៅខែមិថុនាឆ្នាំ ២០២២ ខាងមុខ ។

Marcelo

ជាក់ស្តែងខ្សែការពារស្លាបឆ្វេងរូបនេះ នៅតែអាចបន្តកុងត្រាជាមួយក្លឹប Madrid ដែលជាក្លឹបរូបគេបានចំណាយពេលលេងតាំងពីឆ្នាំ ២០០៦ ដោយមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាពេលវេលារបស់គេនៅទឹកដី Bernabeu ហាក់ឈានដល់ទីបញ្ចប់ហើយ ។

Marcelo

យ៉ាងណា ជម្រើសដ៏ល្អបំផុតរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ គឺអាចត្រលប់ទៅលេងនៅក្នុងប្រទេសប្រេស៊ីល ដែលជាស្រុកកំណើតរបស់គេវិញ ដើម្បីអាចប្រកបអាជីព ក្នុងរយៈពេលពីរ ទៅបីឆ្នាំចុងក្រោយនៃអាជីពរបស់ខ្លួន ស្របពេលមិត្តជិតស្និតរបស់ Marcelo បានបង្ហាញប្រាប់ប្រភពខាងលើថាកីឡាកររូបនេះ ចង់ត្រលប់ទៅលេងនៅក្នុងក្រុម Fluminense វិញ ។

Marcelo

គួរបញ្ជាក់ថា Fluminense គឺជាក្លិបដែល Marcelo ចាប់ផ្តើមអាជីពដំបូង មុនពេលមកចូលរួមជាមួយក្លិប R.Madrid និងរួមរស់អស់ ១៦ រដូវកាល ដោយបង្ហាញខ្លួនសរុបបាន ៥២៩ ប្រកួត ស៊ុតបញ្ចូលទីបាន ៣៨ គ្រាប់ និង assist ចំនួន ៩១ លើកផងដែរ ៕

ប្រភព: Bessocer