នាមកីឡាករ ១០​ រូបដែលទទួលបានងារជា MOTM ច្រើនជាងគេ សម្រាប់រដូវកាល ២០១៩/២០

ងារជាកីឡាករល្អដាច់គេបំផុតប្រចាំការប្រកួត ឬហៅកាត់ថា MOTM (Man of The Match) តែងតែបានធ្លាក់ទៅលើ កីឡាករមួយរូបដែលបានបញ្ចេញសមត្ថភាពល្អលើសគេនៅក្នុងការប្រកួត មិនប្រកាន់តំណែងថាជាខ្សែប្រយុទ្ធ ខ្សែបម្រើ ឬអ្នកចាំទីនោះទេ។

Kevin De Bruyne 
Cristiano Ronaldo

គ្រប់កីឡាករតែងតែព្យាយាមបញ្ចេញសមត្ថភាពឲ្យអស់រាងៗខ្លួន ព្រោះប្រាថ្នាចង់ទទួលបានងារមួយនេះ។ យោងទៅតាមគេហទំព័រ WhoScored បានបញ្ចេញបញ្ជីឈ្មោះរបស់កីឡាករ ១០ រូបដែលទទួលបាននាមជា MOTM ច្រើនជាងគេបំផុតប្រចាំរដូវកាល ២០១៩/២០ ខណៈ Cristiano Ronaldo ឈរនៅត្រឹមលេខ​ ២ ប៉ុណ្ណោះ៖

  • Dimitri Payet (Olympique Marseille) ទទួលបានងារជា MOTM ៨ លើក
  • Ciro Immobile (Lazio) ទទួលបានងារជា MOTM ៨ លើក
  • Nabil Fekir (Real Betis) ទទួលបានងារជា MOTM ៨ លើក
  • Kevin De Bruyne (Manchester City) ទទួលបានងារជា MOTM ៨ លើក
  • Joselu (Deportivo Alaves) ទទួលបានងារជា MOTM ៩ លើក
  • Karim Benzema (Real Madrid) ទទួលបានងារជា MOTM ៩ លើក
  • Luis Alberto (Lazio) ទទួលបានងារជា MOTM ៩ លើក
  • Timo Werner (RB Leipzig) ទទួលបានងារជា MOTM ១០ លើក
  • Cristiano Ronaldo (Juventus) ទទួលបានងារជា MOTM ១០ លើក
  • Lionel Messi (FC Barcelona) ទទួលបានងារជា MOTM ២០ លើក៕
Lionel Messi

ប្រភព: Soccerladuma

អានអត្ថបទបន្ទាប់៖ តោះ! មកស្គាល់ម្ចាស់ពានរង្វាន់ Ballon d’Or ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ

ពានរង្វាន់ Ballon d’Or ជានិច្ចកាលតែងតែត្រូវបានធ្លាក់ទៅលើកីឡាករកំពូលណាមួយរូបជារៀងរាល់ឆ្នាំ បន្ទាប់ពីទទួលបានការវិនិច្ឆ័យ និងឲ្យពិន្ទុពីការបញ្ចេញសមត្ថភាពនៅគ្រប់ការប្រកួតសម្រាប់រដូវកាលនីមួយៗ។

Lionel Messi

ដូចដែលបានដឹងរួចមកហើយថា កីឡាករកំពូលដែលធ្លាប់ទទួលបានពានរង្វាន់មួយនេះច្រើនជាងគេបំផុតនោះគឺ Lionel Messi ធ្លាប់ឈ្នះពាន Ballon d’Or ៦ លើក ខណៈ Cristiano Ronaldo ធ្លាប់ឈ្នះបាន ៥ លើក។

Cristiano Ronaldo

យោងទៅតាមគេទំព័រ thefootballarena បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយនេះច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលក្នុងនោះមានដូចជា៖

១/ Lionel Messi ឈ្នះពានបាន ៦ លើក

២/ Cristiano Ronaldo ឈ្នះពានបាន ៥ លើក

៣/ Michel Platini ឈ្នះបានបាន ៣ លើក

៣/ Johan Cruyff ឈ្នះបានបាន ៣ លើក

៣/ Van Basten ឈ្នះបានបាន ៣ លើក

៤/ Franz Beckenbauer ឈ្នះបានបាន ២ លើក

៤/ Ronaldo Nazario ឈ្នះបានបាន ២ លើក៕

ប្រភព: The Football Arena