AS: Real Madrid ទម្លាយបញ្ជីឈ្មោះយុវជន ៤ រូបដែលក្លឹបប្ដេជ្ញាទិញយក ឲ្យបានត្រឹមឆ្នាំ ២០២២

ក្លឹបយក្សអេស៉្បាញ Real Madrid ទើបនឹងក្លាយជាម្ចាស់ពានរង្វាន់លីគកំពូល LaLiga ក្រោយខកខានអស់រយៈពេល ២ ឆ្នាំ ហើយកាលពីពេលថ្មីៗនេះ បានទម្លាយឲ្យដឹងពីគ្រោងការណ៍សំខាន់មួយនាពេលអនាគត ដែលនោះគឺត្រូវតាមទិញយុវជនឆ្នើម ៤ រូប ឲ្យបានត្រឹមឆ្នាំ ២០២២។

Kylian Mbappe 
Eduardo Camavinga

យោងទៅតាមរបាយការណ៍ដែលទទួលបានពីគេហទំព័រ AS បានឲ្យដឹងថា ក្រុមស្ដេចស បានទម្លាយបញ្ជីឈ្មោះ តារាឆ្នើមវ័យក្មេង ៤ រូបដែលពួកគេ ប្ដេជ្ញាថាត្រូវតែទិញឲ្យបានគ្រប់គ្នាត្រឹមរដូវក្ដៅ ឆ្នាំ ២០២២ ដោយក្នុងនោះមានដូចជា Kylian Mbappe របស់ក្រុម PSG, Eduardo Camavinga របស់ក្រុម Rennes, Benoît Badiashile របស់ក្រុម AS Monaco និងជាចុងក្រោយគឺ Erling Haaland របស់ក្រុម Dortmund។

Erling Haaland
Benoît Badiashile

គួរបញ្ជាក់ផងដែរថា ប្រភពដដែលបានបន្ថែមថា ក្នុងចំណោមអ្នកទាំង ៤ ខាងលើ ក្រុមអធិរាជសអាចនឹងធ្វើការចុះកុងត្រាទិញយកកីឡាករ Benoît Badiashile មុនគេក្នុងរដូវក្ដៅនេះ ដោយខ្លាចមានក្រុមផ្សេងឆក់យករូបគេទៅបាត់ ក្រោយទទួលដំណឹងថា ក្រុមបិសាចក្រហម Manchester United ក៏ចាប់ចិត្តចាប់អារម្មណ៍លើខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះដូចគ្នា៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ Serie A ប្រកាសសម្រេចកាលបរិច្ឆេទ ចាប់ផ្ដើម និង បញ្ចប់រដូវកាល ២០២០/២១

ការប្រកួតលីគកំពូលអ៊ីតាលី Serie A នឹងត្រូវបានចាប់ផ្ដើមរដូវកាលថ្មី ២០២០/២១ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ហើយមិនមែននៅថ្ងៃទី ១២ ដូចដែលបានគ្រោងទុកនោះទេ។

ថ្នាក់ដឹកនាំរបស់លីគកំពូលអ៊ីតាលី បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹបភាគច្រើន បានស្នើសុំឲ្យចាប់ផ្ដើមរដូវកាលថ្មី នៅថ្ងៃទី១៩ ខែកញ្ញា ដែលអាចឲ្យពួកគេមានឱកាស បានឈប់សម្រាកនៅថ្ងៃបុណ្យណូអែល។

ដោយឡែកក្លឹបកំពូលតារាងដូចជា Juventus, Lazio និង Atalanta ជាដើម ចង់ចាប់ផ្ដើមរដូវកាលជាថ្មីនៅថ្ងៃទី ១២ ខែកញ្ញា ដោយសារកីឡាករក្នុងក្រុមរបស់ពួកគេ ត្រូវជាប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិ ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានទទួលយកសំណើ ថ្ងៃទី១៩ ហើយបញ្ចប់នៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១៕

ប្រភព៖ World Today News