Xhaka បង្ហាញពីមិត្តរួមក្រុមម្នាក់ ដែលអាចជំរុញទឹកចិត្តកីឡាករក្រុម Arsenal ឲ្យប្រជែងយកពាននៅរដូវកាលនេះបាន

Granit Xhaka ជឿជាក់ថាកីឡាករចំណូលថ្មី Willian រួមទាំង Gabriel Magalhaes កំពុងជះឥទ្ធិពលដល់កីឡាករនៅក្នុងក្រុមកាំភ្លើង Arsenal នូវកម្លាំងចិត្តបន្ថែមទៀត ក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League រដូវកាលនេះ ។

Willian

ជាក់ស្តែង Willian បានចូលរួមជាមួយក្រុម Arsenal ដោយគ្មានតម្លៃខ្លួន ពីក្រុមគូប្រជែង Chelsea ខណ:ពេលដែល  Magalhaes ត្រូវបានចុះហត្ថលេខាពីក្រុម Lyon ជាមួយតម្លៃខ្លួន ២៧ លានផោន ខណ: Xhaka បង្ហាញជំនឿចិត្តថាតារាឆ្នើមប្រេស៊ីលទាំង ២ រូបនេះ គឺអាចដឹងអំពីរបៀបដើម្បីឈ្នះពានរង្វាន់លីគរដូវកាលនេះ ។

Gabriel Magalhaes

ហើយយ៉ាងណាមិញ Xhaka បានបញ្ជាក់ប្រាប់ទៅកាន់ Goal ថា ៖ ” ជាមួយ Willian និង Gabriel ក្រុមកាំភ្លើងធំកំពុងទទួលបានទាំងគុណភាព និងស្មាតីជាច្រើនចូលទៅក្នុងបញ្ចប់ផ្លាស់សម្លៀកបំពាក់ ។ ហើយជាពិសេសគឺ Willian ដឹងអំពីរបៀបដើម្បីឈ្នះពានរង្វាន់ ” ។

Willian

រំលឹកផងដែរថាក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ខណ:ដេញតាមពីក្រោមក្រុម Liverpool ចំនួន ៤៣ ពិន្ទុ ប៉ុន្តែពួកគេមានសំណាងបានចូលលេងនៅក្នុងពានរង្វាន់ Europa League បន្ទាប់ពីឈ្នះពានរង្វាន់ FA Cup ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ តារាឆ្នើម R.Madrid ម្នាក់ អាចប្រឈមមុខនឹងអវត្តមាន ពេលប៉ះក្រុម R.Valladolid ក្រោយពិនិត្យឃើញមានរបួស

ខ្សែបម្រើ Toni Kroos របស់ក្រុម Real Madrid កំពុងស្ថិតនៅក្នុងភាពសង្ស័យ ជំុវិញការបង្ហាញខ្លួន នៅក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ LaLiga ទល់ Real Valladolid បន្ទាប់ពីបានពិនិត្យឃើញមានរបួសសាច់ដុំ អំឡុងទទួលជ័ម្នះទៅលើក្រុម Real Betis នៅសប្តាហ៍មុន ។

Toni Kroos 

ជាក់ស្តែងកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានប្តូរចូលជំនួសវិញ ដោយកីឡាករ Luka Modric អំឡុងពេលបញ្ចប់តង់ទី ១ បន្ទាប់ពីបញ្ហារងរបួសរើឡើង ។

ហើយក្រោយពីទទួលបានលទ្ធផលនៃការធ្វើតេស្តកាលពីថ្ងៃច័ន្ទ ក្រុម Madrid បានប្រកាស Kroos មានបញ្ហានៅត្រង់តំបន់សាច់ដុំត្រកៀក ប៉ុន្តែទោះយ៉ាងណាក្លឹបនៅមិនទាន់បានធ្វើការបង្ហាញពីរយៈពេល ដែលកីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវសម្រាកពីទីលាននៅឡើយនោះទេ ។

Toni Kroos

ហើយចំពោះការរងរបួសរបស់ Kroos នេះ អាចនឹងជាការបាត់បង់សមាជិកដ៏សំខាន់ម្នាក់ នៅក្រុមរបស់គ្រូបង្វឹកលោក Zinedine Zidane ខណ:ពេលដែលខ្សែបម្រើរូបនេះអាចស៊ុតបញ្ចូលទីបាន ៤ គ្រាប់ នឹងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ៥ លើក ដើម្បីជួយក្រុមឲ្យឈ្នះពានរង្វាន់លីគកាលពីរដូវកាលមុន ។

Toni Kroos

លើសពីនេះ Kroos ក៏ប្រហែលជាមិនអាចមានវត្តមានជាមួយក្រុមជម្រើសជាតិផងដែរ ខណ:ពេលដែលក្រុមអាឡឺម៉ង់ នឹងត្រូវប្រកួតមិត្តភាពទល់ក្រុមនៅថ្ងៃទី ៧ ខែតុលាខាងមុខ បន្ទាប់ពីខ្សែបម្រើរូបនេះ អាចបង្ហាញខ្លួនបានពេញលេញ អំឡុងការប្រកួតនៅក្នុងពានរង្វាន់ Nations League ទល់ក្រុមអ៊ុយក្រែន និងស្វីស មុនបើករដូវកាលថ្មី ៕

ប្រភព: Daily Mail