Firmino ដាក់ឈ្មោះមិត្តរួមក្រុមប្រសុីលម្នាក់ ថាជាកីឡាករល្អបំផុតមួយលើលោក តែមិនមែន Neymar

កីឡាករ Roberto Firmino បានធ្វើការកោតសរសើរជាពិសេសទៅលើមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Philippe Coutinho ហើយថែមទាំងបានដាក់ឈ្មោះគេថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោកផងដែរ ។

Philippe Coutinho

ជាក់ស្តែង Coutinho បានរីករាយនឹងទម្រង់លេងដ៏ល្អរបស់គេឡើងវិញ បន្ទាប់ពីត្រូវបានផ្តល់ឱកាសជាលើកទីពីរ នៅឯក្លឹប Barcelona ហើយគេក៏បានយកទម្រង់លេងដ៏ល្អនោះ មកជួយក្រុមជម្រើសជាតិផងដែរ ខណ:រូបគេក៏អាចរកគ្រាប់បាល់់បាន អំឡុងពេលបំបាក់ក្រុមបូលីវីដោយលទ្ធផល ៥ ទល់នឹង ០ កាលពីថ្ងៃសៅរ៍កន្លងទៅផងដែរ ។

Philippe Coutinho

ហើយដោយបានមើលឃើញពីទម្រង់លេងដ៏អស្ចារ្យនេះ ខ្សែប្រយុទ្ធ Firmino បានបង្ហាញពីការកោតសរសើររបស់គេ ចំពោះ Coutinho ខណ:ពួកគេទាំងពីរបានលេងជាមួយគ្នាអំឡុងពេលនៅឯក្រុម Liverpool ចន្លោះឆ្នាំ ២០១៥ ដល់ ២០១៨ ។

Philippe Coutinho , Roberto Firmino

មិនតែប៉ុណ្ណោះ Firmino បាននិយាយប្រាប់ទៅកាន់ FIFA.com ថា ៖ “ គាត់ពិតជាអស្ចារ្យណាស់ ។ អ្នកមិនអាចនិយាយថាគាត់មិនមែនជាកីឡាករវេទមន្តនោះទេ ។ គាត់មានថាមពលវេទមន្ត ។ គាត់អាចធ្វើរឿង ដែលអ្នកផ្សេងមិនអាចធ្វើបាន ។ អ្នកចាំបាច់ត្រូវមើលការលេងរបស់គាត់ ដើម្បីយល់ពីអ្វីដែលគាត់បានធ្វើ ។ គាត់ជាកីឡាករមិនគួរឱ្យជឿ ” ។

គេបន្តទៀតថា ៖ ” វាពិតជារីករាយណាស់ដែលបានលេងជាមួយគាត់នៅក្រុម Liverpool ហើយវាជាការរីករាយបំផុតមួយ នៅក្នុងការលេងជាមួយគាត់សម្រាប់ក្រុមសាំបាប្រេសុីលផងដែរ ។ ខ្ញុំជាអ្នកគាំទ្រដ៏ធំមួយរបស់គាត់ ។ គាត់ជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក ” ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ តិចអត់ដឹង! ក្រុមជម្រើសជាតិបារាំងឈរលេខ ២​ ក្នុងចំណោមក្រុមកីឡាករជម្រើសជាតិថ្លៃបំផុតនាពេលបច្ចុប្បន្ន

ការប្រកួតពានរង្វាន់ Nation Leauge កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ខណៈបច្ចុប្បន្នក្រុមជម្រើសជាតិទាំងអស់កំពុងតែធ្វើការប្រកួតក្នុងវគ្គជម្រុះ។

ពានរង្វាន់​ UEFA Nation Leauge

ទន្ទឹមនឹងនេះផងដែរ យោងទៅតាមការចុះផ្សាយដោយគេហទំព័រ Sportskeeda បានទម្លាយឲ្យដឹងពីក្រុមជម្រើសជាតិទាំង ១០ ដែលមានតម្លៃខ្លួនសរុបនៃកីឡាករថ្លៃបំផុតនាពេលបច្ចុប្បន្ន ខណៈក្រុមជម្រើសជាតិបារាំងឈរនៅលេខ ២។

ក្រុមជម្រើសជាតិបារាំង

តោះ! កុំរង់ចាំយូរសូមក្រឡេកទៅមើលបញ្ជីក្រុមកីឡាករជម្រើសជាតិថ្លៃបំផុតនាពេលបច្ចុប្បន្ន ខាងក្រោមទាំងអស់គ្នា៖

១០/ ក្រុមជម្រើសជាតិហូឡង់ – ៥៥៥,៨ លានអឺរ៉ូ

៩/ ក្រុមជម្រើសជាតិអាហ្សង់ទីន – ៦៧២,៧ លានអឺរ៉ូ

៨/ ក្រុមជម្រើសជាតិព័រទុយហ្គាល់ – ៧៥៤,៣ លានអឺរ៉ូ

៧/ ក្រុមជម្រើសជាតិអ៊ីតាលី – ៧៥៨,៥ លានអឺរ៉ូ

៦/ ក្រុមជម្រើសជាតិអេស៉្បាញ – ៧៦៨,៥ លានអឺរ៉ូ

៥/ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក – ៧៧៣,៥ លានអឺរ៉ូ

៤/ ក្រុមជម្រើសជាតិប្រេស៊ីល – ៨៦៥,៣ លានអឺរ៉ូ

៣/ ក្រុមជម្រើសជាតិអាល្លឺម៉ង់ – ៩២៦,៥ លានអឺរ៉ូ

២/ ក្រុមជម្រើសជាតិបារាំង – ១,២៤ ពាន់លានអឺរ៉ូ

១/ ក្រុមជម្រើសជាតិអង់គ្លេស – ១,២៩ ពាន់លានអឺរ៉ូ៕

ប្រភព: Sportskeeda