ទីបំផុត Aston Villa សម្រេចចិត្តចូលប្រជែងទិញកីឡាករគោលដៅកំពូលនៅ Premier League មួយរូប

ក្រុម Aston Villa កំពុងពិចារណាក្នុងការចូលខ្លួនប្រជែងទិញកីឡាករមួយរូបជាមួយនឹងក្រុមជាច្រើនទៀតនៅក្របខណ្ឌ Premier League ខណៈកីឡាករដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើននោះគឺ Joshua King។ នេះបើតាមការលើកឡើងរបស់អតីតកីឡាករ Alan Hutton។

Joshua King

ប្រាប់ទៅកាន់ Football Insider អតីតកូនក្រុម Aston Villa និយាយថា៖ “តាមគំនិតរបស់ខ្ញុំ Aston Villa មានការដោះដូរដ៏អស្ចារ្យបំផុតមួយ សម្រាប់រដូវកាលកន្លងទៅ ហើយប្រសិនបើពួកគេអាចនាំ Joshua King មកបានថែមទៀត វាច្បាស់ជាគួរឲ្យចាប់អារម្មណ៍ព្រោះពួកគេពិតជាចង់អភិវឌ្ឍខ្លួនយ៉ាងពិតប្រាកដ”។

Alan Hutton

អតីតខ្សែការពារវ័យ ៣៥ ឆ្នាំបន្ថែមថា៖ “គាត់ [King] ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើននៅ​ Premier League ដូច្នេះហើយខ្ញុំគិតថា តម្លៃខ្លួនរបស់គេច្បាស់ជាថ្លៃជាមិនខាន។ យ៉ាងណាមិញ ខ្ញុំគិតថា ប្រធានក្លឹប Aston Villa ហាក់ចាប់អារម្មណ៍រូបគេដូចគ្នា ហើយពួកគេនឹងព្យាយាមតាមទិញរូបគេឲ្យបាន ដើម្បីជាកម្លាំងស្នូលក្នុងការអភិវឌ្ឍក្រុម”។

Joshua King

គួររំឭកដែរថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំបានក្លាយ​ជាសមាជិកនៃក្រុម Bournemouth កាលពីឆ្នាំ ២០១៥​ ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន។ បច្ចុប្បន្នកីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើននៅ PL រួមមាន West Ham United, Tottenham Hotspur និង Newcastle United ជាដើម។

ប្រភព: givemesport

អានអត្ថបទបន្ទាប់៖ស្មោះស្ម័គ្រណាស់! Rudiger ថា សុខចិត្តបោះបង់ឱកាសជាច្រើន ឲ្យតែបានលេងជាមួយ Chelsea

កីឡាករ Antonio Rudiger នៃក្រុមតោខៀវ Chelsea បានទម្លាយថា លោកសុខចិត្តបោះបង់សំណើរជាច្រើនដែលទទួលបានកាលពីរដូវកាលមុន ដើម្បីតែចង់លេងនៅ Chelsea តែមួយមុខគត់ ត្បិតចាប់តាំងពីបើករដូវកាល ២០២០/២១ មក ខ្សែការពារអាល្លឺម៉ង់មិនទាន់បង្ហាញខ្លួនលើទីលានសូម្បីតែមួយប្រកួតនៅឡើយ។

Antonio Rudiger 

ប្រាប់ទៅកាន់ The Athletic, Rudiger និយាយថា៖ “ក្លឹបមិនដែលប្រាប់ខ្ញុំអំពីការស្វែងរកទ្រនំថ្មីនោះទេ ហើយពួកគេក៏បានប្រាប់ខ្ញុំដែរថា ខ្ញុំគឺគ្មានឈ្មោះនៅក្នុងគម្រោងដឹកនាំសម្រាប់រយៈពេលប៉ុន្មានខែខាងមុខ”។

Antonio Rudiger

ខ្សែការពារវ័យ ២៧ ឆ្នាំបន្ថែមថា៖ “ខ្ញុំក៏បានបដិសេធសំណើរពីក្លឹប ១ ឬ ២ផងដែរ ព្រោះខ្ញុំនៅមិនទាន់បានត្រៀមខ្លួនក្នុងការដើរចេញពីទីនេះនៅឡើយ។ ខ្ញុំពេញចិត្តក្នុងការរស់នៅទីក្រុងឡុងដ៍ ក៏ដូចជាពេញចិត្តក្នុងការស្នាក់នៅបន្តជាមួយ Chelsea ដូចគ្នា។

Antonio Rudiger

គួរបញ្ជាក់ដែរថា Antonio Rudiger ត្រូវបានក្រុម Chelsea ទិញកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ ៣៥ លានអឺរ៉ូពីក្រុម Roma។ ក្នុងរយៈពេល ៣ ឆ្នាំនេះ Rudiger បង្ហាញខ្លួនជាមួយ Chelsea បាន ១១៥ ប្រកួត រកបាន ៦ គ្រាប់ និង​ Assist ២ លើក៕

ប្រភព: GOAL