យុវជនឆ្នើម Mount សារភាពថា ចង់ចាប់ដៃគូជាមួយកីឡាករមួយរូបនៅក្រុមជម្រើសជាតិ

កាលពីពេលថ្មីៗនេះ កីឡាករ Mason Mount បានសារភាពថា ខ្លួនពិតជាចង់ទទួលបានឱកាសចាប់ដៃគូជាមួយនឹង Jack Grealish ជាខ្លាំង ហើយថែមទាំងនិយាយថែមទៀតថា Grealish គឺជាកីឡាករល្អដាច់គេមួយរូបថែមទៀតផង។

Mason Mount

“ខ្ញុំតែងតែទស្សនាការប្រកួតរបស់គាត់ [Grealish] មិនសូវខានឡើយ។ គាត់គឺមានទេពកោសល្យខ្លាំងមែនទែន បើនិយាយឲ្យខ្លីទៅ គាត់គឺជាកីឡាករដែលល្អដាច់គេមួយរូប”។ នេះបើតាមការលើកឡើងរបស់ Mount ទៅកាន់ Sky Sports។

Mason Mount
Jack Grealish

យុវជនរូបនេះបន្ថែមថា៖ “ខ្ញុំពិតជាចង់មានឱកាសក្លាយជាដៃគូរបស់គាត់ណាស់ ហើយពួកយើងពិតជាចង់ក្លាយជាដៃគូនឹងគ្នាពិតមែន។ ពួកយើងមានក្រុមដែលប្រជុំដោយកីឡាករកំពូលៗជាច្រើនរូប ហើយពិតប្រាកដណាស់គ្រប់គ្នាតែងតែចង់លេងជាមួយនឹងកំពូលកីឡាករគ្រប់ៗរូប”។

Jack Grealish

គួរបញ្ជាក់ដែរថា Jack Grealish ទើបនឹងក្លាយខ្លួនជាកីឡាករសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួនបាន ២ ប្រកួតជាមួយក្រុមជម្រើសជាតិផងដែរ ក្រោយបរាជ័យជាច្រើនលើកច្រើនសារក្នុងកោះហៅចូលក្រុមជម្រើសជាតិ៕

ប្រភព: GOAL

អានអត្ថបទបន្ទាប់៖ស្មោះស្ម័គ្រណាស់! Rudiger ថា សុខចិត្តបោះបង់ឱកាសជាច្រើន ឲ្យតែបានលេងជាមួយ Chelsea

កីឡាករ Antonio Rudiger នៃក្រុមតោខៀវ Chelsea បានទម្លាយថា លោកសុខចិត្តបោះបង់សំណើរជាច្រើនដែលទទួលបានកាលពីរដូវកាលមុន ដើម្បីតែចង់លេងនៅ Chelsea តែមួយមុខគត់ ត្បិតចាប់តាំងពីបើករដូវកាល ២០២០/២១ មក ខ្សែការពារអាល្លឺម៉ង់មិនទាន់បង្ហាញខ្លួនលើទីលានសូម្បីតែមួយប្រកួតនៅឡើយ។

Antonio Rudiger 

ប្រាប់ទៅកាន់ The Athletic, Rudiger និយាយថា៖ “ក្លឹបមិនដែលប្រាប់ខ្ញុំអំពីការស្វែងរកទ្រនំថ្មីនោះទេ ហើយពួកគេក៏បានប្រាប់ខ្ញុំដែរថា ខ្ញុំគឺគ្មានឈ្មោះនៅក្នុងគម្រោងដឹកនាំសម្រាប់រយៈពេលប៉ុន្មានខែខាងមុខ”។

Antonio Rudiger

ខ្សែការពារវ័យ ២៧ ឆ្នាំបន្ថែមថា៖ “ខ្ញុំក៏បានបដិសេធសំណើរពីក្លឹប ១ ឬ ២ផងដែរ ព្រោះខ្ញុំនៅមិនទាន់បានត្រៀមខ្លួនក្នុងការដើរចេញពីទីនេះនៅឡើយ។ ខ្ញុំពេញចិត្តក្នុងការរស់នៅទីក្រុងឡុងដ៍ ក៏ដូចជាពេញចិត្តក្នុងការស្នាក់នៅបន្តជាមួយ Chelsea ដូចគ្នា។

Antonio Rudiger

គួរបញ្ជាក់ដែរថា Antonio Rudiger ត្រូវបានក្រុម Chelsea ទិញកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ ៣៥ លានអឺរ៉ូពីក្រុម Roma។ ក្នុងរយៈពេល ៣ ឆ្នាំនេះ Rudiger បង្ហាញខ្លួនជាមួយ Chelsea បាន ១១៥ ប្រកួត រកបាន ៦ គ្រាប់ និង​ Assist ២ លើក៕

ប្រភព: GOAL