សង្ស័យនឹកខ្លាំង! CR7 តឿន Juventus ឲ្យប្រញាប់គិតគូរនាំអតីតមិត្តរួមក្រុមមួយរូបមកអ៊ីតាលី

កាលពីពេលថ្មីនេះ វាត្រូវបានគេដឹងថា Cristiano Ronaldo ធ្វើការរំអុកក្រុម Juventus ឲ្យឆាប់គិតគូរចុះកុងត្រានាំយកអតីតដៃគូមួយរូបមកចូលរួមជាមួយខ្លួននៅ​ Serie A ខណៈកីឡាកររូបនោះគឺ ខ្សែការពារឆ្នើម Sergio Ramos។

Sergio Ramos 
Cristiano Ronaldo

យោងទៅតាមការចុះផ្សាយដោយគេហទំព័រ Express បានឲ្យដឹងថា មូលហេតុដែល CR7 ចង់ឲ្យ Juve ឆាប់ចុះកុងត្រាយក Ramos គឺដោយសារតែកុងត្រារវាងខ្សែការពាររូបនេះ ជាមួយក្រុមស្ដេចស Real Madrid នឹងត្រូវផុតកំណត់នាចុងរដូវកាល ២០២០/២១ ដូច្នេះមានន័យថា ប្រសិនបើគ្មានការបន្តកុងត្រាថ្មីទេ Ramos មានសិទ្ធទៅលេងនៅក្លឹបណាក៏បាន ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

Sergio Ramos

គួររំឭកដែរថា Sergio Ramos បានក្លាយជាសមាជិកនៃក្រុមយក្សអេស៉្បាញរយៈពេល ១៥ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីធ្វើការផ្ទេរចេញពីក្រុម Sevilla កាលពីឆ្នាំ ២០០៥ ក្នុងតម្លៃខ្លួន ២៧ លានអឺរ៉ូ។ ក្នុងរយៈពេល ១៥ នេះទៀតសោត ខ្សែការពារអេស៉្បាញបង្ហាញខ្លួនសរុបជាមួយ R.Madrid ៦៥៤ ប្រកួត រកបាន ៩៨ គ្រាប់ និង Assist ៣៩ លើក៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ រំឭករឿងចាស់! មិនត្រឹមតែ​ Arsenal សូម្បីតែក្លឹបយក្សនៅ PL មួយនេះក៏ចង់បាន CR7 មុនទៅ United ដែរ

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បច្ចុប្បន្នកំពុងតែមានផ្ទុកនៅវីរុស COVID-19 ក្រោយលទ្ធផលនៃការធ្វើតេសមានសញ្ញាវិជ្ជមាន ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា ជំនួបរវាងលោក និងគូប្រជែងចាស់វស្សា Lionel Messi អាចនឹងមានការពន្យារពេល។

Cristiano Ronaldo

ស្របពេលជាមួយនឹងគ្នានេះផងដែរ អតីតជំនួយការគ្រូបង្វឹកនៅក្រុមហង្សក្រហម Liverpool, Phil Thompson បានទម្លាយអាថ៌កំបាំងមួយ ពោលគឺ Ronaldo ប៊ិះតែនឹងគ្រងឈុតក្រុម Liverpool កាលពីឆ្នាំ ២០០៣ បាត់ទៅហើយ មិនមែនក្លាយជាកូនក្រុម Manchester United នោះទេ។

Phil Thompson

រីឯមូលហេតុដែលវីរបុរសរូបនេះហ៊ានអះអាងបែបនេះក៏ព្រោះតែ រូបលោក និងភ្នាក់ងារ Tony Henry បានយល់ព្រមជាមួយនឹងកិច្ចសន្យាមួយចំនួនរួចស្រេចហើយ តែបែរជាថ្ងៃមួយ ពេលកំពុងទទួលទានបាយថ្ងៃត្រង់ ស្រាប់តែមានព័ត៌មានចុះផ្សាយថា Manchester United ទិញបាន​ Cristiano Ronaldo ទៅវិញ និងថែមទាំងធ្វើឲ្យអតីតខ្សែការពារប៊ិះតែឈ្លក់បាយថែមទៀត។

Cristiano Ronaldo

ប្រាប់ទៅកាន់ The Atheltic, Thompson មានប្រសាសន៍ថា៖ “ខ្ញុំនៅចាំបានយ៉ាងច្បាស់ពីសម្ដីរបស់ Tony គឺគេមានភាពរស់រាយ និងបាននិយាយពីតម្លៃពលកម្មរបស់​ Ronaldo ដែលមានតម្លៃយ៉ាងសមរម្យមួយ គឺ ៤,៤ លានអឺរ៉ូ សម្រាប់រយៈពេល ៤ ឆ្នាំ”។

ខ្ញីចាស់រូបនេះបន្ថែមថា៖ “ស្រាប់តែថ្ងៃមួយ ពេលពួកយើងកំពុងតែទទួលទានអាហារថ្ងៃត្រង់ សារព័ត៌មាន Sky Sports ចុះផ្សាយថា Manchester United ទិញបាន Ronaldo ក្នុងតម្លៃ ១៣,៥ លានផោន ជាហេតុធ្វើឲ្យអ្នកគ្រប់គ្រង Gerard Houllier និងខ្ញុំស្ទើរតែឈ្លក់បាយ”៕

ប្រភព: besoccer