វីរបុរស Arsene Wenger សរសើរ Arsenal ថាអាចមានឱកាសប្រជែងពាន ក្រោយបានធ្វើរឿងមួយ

អតីតគ្រូបង្វឹក Arsene Wenger ដែលត្រូវបានគេចាត់ទុកថាជាវីរបុរសក្រុម Arsenal បន្ទាប់ពីលោកធ្លាប់បានដឹកនាំក្រុមកាំភ្លើងធំ បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលនោះគឺ កាលពីឆ្នាំ ២០០៤ Arsenal ក្លាយជាម្ចាស់ពាន Premier Leauge ដោយមិនស្គាល់ពាក្យថា ចាញ់ទាល់តែសោះ តែពានរង្វាន់មួយនោះក៏ជាការលើកពានអង់គ្លេសលើកចុងក្រោយរបស់ Arsenal ផងដែរ។

ក្រុម Arsenal ឆ្នាំ ២០០៤

 

ស្រាប់តែកាលពីពេលថ្មីៗនេះ វីរបុរសខាងលើបានចេញមុខ ទម្លាយថា Arsenal អាចមានឱកាសប្រជែងពានរង្វាន់អង់គ្លេសសារជាថ្មី ក្រោយខកខានទទួលបានងារជាអ្នកប្រជែងពាន Premier Leauge អស់រយៈពេលជាង ១៥ ឆ្នាំ។ រីឯមូលហេតុដែលវីរបុរសសញ្ជាតិបារាំងយល់ឃើញបែបនេះ ក៏ព្រោះតែលោកពេញចិត្តជាមួយនឹងយុទ្ធសាស្ត្រការចុះហត្ថលេខាទិញកីឡាកររបស់គ្រូបង្វឹក Mikel Arteta។

Mikel Arteta

ប្រាប់ទៅកាន់ Express, លោក Wenger មានប្រសាសន៍ថា៖ “ពួកគេ [កីឡាករថ្មីៗ] នឹងអាចសម្របខ្លួនបានរហ័សក្រោមការដឹកនាំរបស់ Arteta។ ពួកយើងបានចាយលុយអស់ជាច្រើនក្នុងរយៈកាល ២ ឆ្នាំនេះ​ ហើយក្នុងនោះក៏ទិញបានកីឡាករល្អៗជាច្រើនរូបផងដែរ”។

Mikel Arteta

លោកបន្ថែមថា៖ “ទោះចាយលុយអស់ច្រើនក៏ដោយ ក៏ខ្ញុំគិតថា គាត់ [Arteta] មានសមត្ថភាពក្នុងការវាយតម្លៃកីឡាករ និងស្គាល់ច្បាស់ពីសមត្ថភាពនៃកីឡាករដែលត្រូវទិញ។ ដូច្នេះហើយ ពួកយើងអាចមានសង្ឃឹមក្នុងការប្រជែងពានអង់គ្លេសជាថ្មីម្ដងទៀតក៏ថាបាន”៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ រំឭករឿងចាស់! មិនត្រឹមតែ​ Arsenal សូម្បីតែក្លឹបយក្សនៅ PL មួយនេះក៏ចង់បាន CR7 មុនទៅ United ដែរ

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បច្ចុប្បន្នកំពុងតែមានផ្ទុកនៅវីរុស COVID-19 ក្រោយលទ្ធផលនៃការធ្វើតេសមានសញ្ញាវិជ្ជមាន ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា ជំនួបរវាងលោក និងគូប្រជែងចាស់វស្សា Lionel Messi អាចនឹងមានការពន្យារពេល។

Cristiano Ronaldo

ស្របពេលជាមួយនឹងគ្នានេះផងដែរ អតីតជំនួយការគ្រូបង្វឹកនៅក្រុមហង្សក្រហម Liverpool, Phil Thompson បានទម្លាយអាថ៌កំបាំងមួយ ពោលគឺ Ronaldo ប៊ិះតែនឹងគ្រងឈុតក្រុម Liverpool កាលពីឆ្នាំ ២០០៣ បាត់ទៅហើយ មិនមែនក្លាយជាកូនក្រុម Manchester United នោះទេ។

Phil Thompson

រីឯមូលហេតុដែលវីរបុរសរូបនេះហ៊ានអះអាងបែបនេះក៏ព្រោះតែ រូបលោក និងភ្នាក់ងារ Tony Henry បានយល់ព្រមជាមួយនឹងកិច្ចសន្យាមួយចំនួនរួចស្រេចហើយ តែបែរជាថ្ងៃមួយ ពេលកំពុងទទួលទានបាយថ្ងៃត្រង់ ស្រាប់តែមានព័ត៌មានចុះផ្សាយថា Manchester United ទិញបាន​ Cristiano Ronaldo ទៅវិញ និងថែមទាំងធ្វើឲ្យអតីតខ្សែការពារប៊ិះតែឈ្លក់បាយថែមទៀត។

Cristiano Ronaldo

ប្រាប់ទៅកាន់ The Atheltic, Thompson មានប្រសាសន៍ថា៖ “ខ្ញុំនៅចាំបានយ៉ាងច្បាស់ពីសម្ដីរបស់ Tony គឺគេមានភាពរស់រាយ និងបាននិយាយពីតម្លៃពលកម្មរបស់​ Ronaldo ដែលមានតម្លៃយ៉ាងសមរម្យមួយ គឺ ៤,៤ លានអឺរ៉ូ សម្រាប់រយៈពេល ៤ ឆ្នាំ”។

ខ្ញីចាស់រូបនេះបន្ថែមថា៖ “ស្រាប់តែថ្ងៃមួយ ពេលពួកយើងកំពុងតែទទួលទានអាហារថ្ងៃត្រង់ សារព័ត៌មាន Sky Sports ចុះផ្សាយថា Manchester United ទិញបាន Ronaldo ក្នុងតម្លៃ ១៣,៥ លានផោន ជាហេតុធ្វើឲ្យអ្នកគ្រប់គ្រង Gerard Houllier និងខ្ញុំស្ទើរតែឈ្លក់បាយ”៕

ប្រភព: besoccer