Messi ជាវីរបុរសរបស់ Barcelona តែម្នាក់នេះ ជាកីឡាករប្រចាំប្រវត្តិសាស្ដ្ររបស់ក្លិប

Gerard Deulofeu រកឃើញក្លិបថ្មី ដោយបានសម្រេចការផ្ទេរមកកាន់ Udinese អំឡុងការដោះដូរនៅរដូវក្ដៅកន្លងទៅ ហើយរំពឹងថាអាចទទួលបានភាពជោគជ័យក្នុងការត្រលប់ទៅទឹកដីអ៊ីតាលីវិញ។

កីឡាករសញ្ជាតិអេស្ប៉ាញដែលជាអ្នកគាំទ្ររបស់ អតីតខ្សែប្រយុទ្ធ Ronaldinho បាននិយាយលើកសរសើរ បុរសសញ្ជាតិប្រេស៊ីល និង អតីតមិត្តរួមក្រុម Lionel Messi ថាជាវីរបុរសរបស់ Barcelona។

Deulofeu បាននិយាយថា៖ “សម្រាប់ខ្ញុំ Ronaldinho គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ដ្រ ខ្ញុំបានជួបគាត់ ខ្ញុំមើលការប្រកួតនៅ Camp Nou ហើយគាត់បានអង្គុយក្បែរខ្ញុំ។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយ។”

“Messi ក៏អស្ចារ្យដែរ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ ខ្ញុំបានលេងជាមួយគាត់៦ខែ ហើយគាត់ជាមនុស្សល្អ ជាកីឡាករល្អ។ ពិភពលោកទាំងមូលស្គាល់ Messi។”

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ (វីដេអូ) អង់គ្លេស​របូត ៣ ពិន្ទុ​ឲ្យ​ដាណឺម៉ាក​នៅ UNL ក្រោយ​ការ​លេង​ ៩ ទល់ ១១

ការ​ប្រកួត​នៅ​ពូល​ B ជុំ​ទី ៤ សម្រាប់​ព្រឹត្តិការណ៍​ UEFA Nations League កាល​ពី​យប់​មិញ រវាង​ក្រុម​អង់គ្លេស​និង​ដាណឺម៉ាក​បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ០-១។

អង់គ្លេស-ដាណឺម៉ាក
អង់គ្លេស-ដាណឺម៉ាក

តោ​កំណាច​បាន​ចុះ​ថយ​ឱកាស​ដាក់​សម្ពាធ​ទៅ​លើ​ដាណឺម៉ាក ក្រោយ​រង​ពិន័យ​កាត​ក្រហម​លើ​កីឡាករ Harry Maguire ដែល​លេង​តំណែង​ការពារ​កណ្តាល​នៅ​នាទី ៣១ រុញ​ឲ្យ​មាន​ការ​លេង ១០ ទល់ ១១ ដល់​បញ្ចប់​ ៩០ នាទី។ រហូត​ដល់​នាទី ៣៥ ទើប​ខាង​ដាណឺម៉ាក​មាន​ឱកាស​សម្រេច​គ្រាប់​បាល់​តាម​រយៈ​ការ​ស៊ុត​ប៉េណាល់ទី​ធ្វើ​បាន​ដោយ​កីឡាករ Christian Eriksen។

កាត​ក្រហម​បាន​កើត​ឡើង​ពីរ​លើក​ក្នុង​ជំនួប​នោះ ដោយ​នៅ​នាទី ៩០+៤ ខ្សែ​ការពារ​ស្លាប Reece James បាន​ទទួល​ពិន័យ​ម្តង​ទៀត ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=wFYgT86H5IE

គិត​ត្រឹម​ជុំ​ទី ៤ អង់គ្លេស​ឈរ​លេខ ៣ ខណៈ​បែលហ្សិក​ឈរ​កំពូល​តារាង កំពុង​រក្សា​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ចុង​ក្រោយ​នៃ​ពាន Nations League។ ការ​ប្រកួត​សល់​ ២ ជុំ​ទៀត​ត្រូវ​លេង​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​នេះ៕