(វីដេអូ) អង់គ្លេស​របូត ៣ ពិន្ទុ​ឲ្យ​ដាណឺម៉ាក​នៅ UNL ក្រោយ​ការ​លេង​ ៩ ទល់ ១១

ការ​ប្រកួត​នៅ​ពូល​ B ជុំ​ទី ៤ សម្រាប់​ព្រឹត្តិការណ៍​ UEFA Nations League កាល​ពី​យប់​មិញ រវាង​ក្រុម​អង់គ្លេស​និង​ដាណឺម៉ាក​បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ០-១។

អង់គ្លេស-ដាណឺម៉ាក
អង់គ្លេស-ដាណឺម៉ាក

តោ​កំណាច​បាន​ចុះ​ថយ​ឱកាស​ដាក់​សម្ពាធ​ទៅ​លើ​ដាណឺម៉ាក ក្រោយ​រង​ពិន័យ​កាត​ក្រហម​លើ​កីឡាករ Harry Maguire ដែល​លេង​តំណែង​ការពារ​កណ្តាល​នៅ​នាទី ៣១ រុញ​ឲ្យ​មាន​ការ​លេង ១០ ទល់ ១១ ដល់​បញ្ចប់​ ៩០ នាទី។ រហូត​ដល់​នាទី ៣៥ ទើប​ខាង​ដាណឺម៉ាក​មាន​ឱកាស​សម្រេច​គ្រាប់​បាល់​តាម​រយៈ​ការ​ស៊ុត​ប៉េណាល់ទី​ធ្វើ​បាន​ដោយ​កីឡាករ Christian Eriksen។

កាត​ក្រហម​បាន​កើត​ឡើង​ពីរ​លើក​ក្នុង​ជំនួប​នោះ ដោយ​នៅ​នាទី ៩០+៤ ខ្សែ​ការពារ​ស្លាប Reece James បាន​ទទួល​ពិន័យ​ម្តង​ទៀត ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=wFYgT86H5IE

គិត​ត្រឹម​ជុំ​ទី ៤ អង់គ្លេស​ឈរ​លេខ ៣ ខណៈ​បែលហ្សិក​ឈរ​កំពូល​តារាង កំពុង​រក្សា​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ចុង​ក្រោយ​នៃ​ពាន Nations League។ ការ​ប្រកួត​សល់​ ២ ជុំ​ទៀត​ត្រូវ​លេង​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​នេះ៕

អានអត្ថបទបន្ទាប់៖ (វីដេអូ) ល្អ​ហួស Pogba កាត់​បាល់​វែង​ដូច​គេ​ចាប់​ដាក់ ​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​បារាំង​ឈ្នះ​យប់មិញ

ក្រុម​មាន់​គក​បារាំង​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​កាល​ពី​យប់​មិញ ដែល​ជា​ការ​រក​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Antoine Griezmann នៅ​នាទី ៨ និង Kylian Mbappe នៅ​នាទី ៧៩។

បារាំង/ក្រូអាត
បារាំង/ក្រូអាត

ចំពោះ​គ្រាប់​បាល់​ទី ២ របស់​បារាំង គឺ​ជា​ការ​សហការ​ដ៏​ល្អ​មួយ​ពី​តំបន់​ខាង​ក្រោម មក​ដល់​ប្រព័ន្ធ​ប្រយុទ្ធ តាម​រយៈ​ការ​កាត់​បាល់​វែង​ពី​ពាក់​កណ្តាល​តារាង​ចេញ​ពី​ថ្វី​ជើង​របស់ Paul Pogba ធ្លាក់​ដល់​ជើង Lucas Digne នៅ​ក្បែរ​ប្រអប់​គ្រោះថ្នាក់ ហើយ​កាត់​ចេញ​ភ្លាមៗ​ឲ្យ​ទៅ Kylian Mbappe បញ្ចប់​ទី​បាន​យ៉ាង​ល្អ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ជុំវិញ​ការ​កាត់​បាល់​វែង​ដ៏​ល្អ​នេះ Pogba ក៏​ទទួល​បាន​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ពី​សំណាក់​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម ដោយ​ថា​ខ្សែ​បម្រើ​របស់ Man Utd គឺ​ជា​កីឡាករ​ដែល​បារាំង​ត្រូវ​ការ​ជា​ចាំ​បាច់៕