Koeman បញ្ជាក់ថាគាត់មិនខ្វល់រឿងតំណែងនោះទេ បើទោះលឺថា Barca ចង់យកគ្រូបង្វឹករូបនេះមកជំនួយខ្លួនក្តី

គ្រូបង្វឹកលោក Ronald Koeman បានទទូចថាគាត់មិនមានការព្រួយបារម្ភអ្វីនោះទេ ចំពោះអនាគតរបស់ខ្លួនក្នុងនាមជាអ្នកចាត់ការក្រុម Barcelona បន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានក្លឹបលោក Josep Bartomeu ។

Ronald Koeman

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ត្រូវបានតែងតាំងដោយលោក Bartomeu កាលពីដើមរដូវក្តៅនេះ ដើម្បីជួយដោះស្រាយបញ្ហារបស់ក្រុម ដែលបានជួបវិបតិ្តដ៏ធ្ងន់ធ្ងរ បន្ទាប់ពីទទួលបានរដូវកាលដ៏អាក្រក់បំផុតមួយនៅក្រោមការដឹកនាំរបស់លោក Quique Setien ។

Josep Bartomeu

មិនតែប៉ុណ្ណោះ នៅអំឡុងពេលនោះផងដែរ ក្លឹបនៅអេស្ប៉ាញមួយនេះ បានជួយប្រទះរឿងនឹកស្មានមិនដល់មួយ គឺខ្សែប្រយុទ្ធកំពូលរបស់ក្រុម កីឡាករ Lionel Messi បានទាមទាចង់ចាកចេញ ខណ:ពេលដែលលោក Bartomeu និងក្រុមប្រឹក្សាភិបាលរបស់ Barcelona ផ្សេងទៀត ក៏ត្រូវបានប្រឈមមុខនឹងការបោះឆ្នោតទម្លាក់ចេញពីតំណែងផងដែរ ។

Ronald Koeman

ហើយយ៉ាងណាមិញ ខណៈពេលដែល Messi បានបញ្ជាក់ថាខ្លួននឹងបន្តស្នាក់នៅ ចំពេលលោក Bartomeu ក៏ត្រូវបានលាលែងចេញពីតំណែងបានសម្រេច ដែលស្ថានភាពនេះ ត្រូវបានកើតចេញជាសំណួរជាច្រើនទាក់ទងទៅនឹងអនាគតរបស់លោក Koeman ខណ:បេក្ខភាពប្រធានក្លឹបថ្មីលោក Victor Font បានទទូចថាគាត់ចង់នាំយកលោក Pep Guardiola ត្រលប់មកទឹកដី Camp Nou វិញ នៅពេលគាត់ជាប់ឆ្នោត ។

Pep Guardiola

តែទោះយ៉ាងណាក៏ដោយ វានៅតែមិនទាន់មានភាពប្រាកដប្រជាណាមួយ ទាក់នងនឹងតំណែងគ្រូបង្វឹកថ្មីនោះទេ ខណ:លោក Koeman បានទទូចថាគាត់មិនមានការព្រួយបារម្ភអ្វីឡើយអំពីការងាររបស់ខ្លួន ហើយពេលនេះគាត់គ្រាន់តែផ្តោតពីអ្វី ដែលកើតឡើងនៅលើទីលានប៉ុណ្ណោះ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ទាំង R.Madrid &Barca កំពុងចង់កេងចំណេញលើស្ថានភាពមិនល្អរបស់តារាឆ្នើម Bayern ម្នាក់ ជាមួយក្លឹបរបស់គេ

កិច្ចព្រមព្រៀងមួយរវាងក្រុម Bayern Munich និង David Alaba នៅតែមិនទាន់អាចរកកោះត្រើយឃើញ ខណ:របាយការណ៍ពី “ Kicker” បាននិយាយថាទាំងក្លិប Barcelona និង Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះ បើទោះបីជាពួកគេកំពុងមានបញ្ហាសេដ្ឋកិច្ចក៏ដោយ ។

David Alaba 

ជាក់ស្តែងកុងត្រារបស់កីឡាករសញ្ជាតិអូទ្រីសរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ ហើយវាត្រូវបានគេយល់ថា Alaba កំពុងមានបំណងប្រឆាំងជាមួយនឹងការបន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លឹបយក្សនៅក្របខ័ណ្ឌ Bundesliga ។

David Alaba

មិនតែប៉ុណ្ណោះ បញ្ហាទាំងនេះត្រូវបានគេដឹងថាបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណ:ទីភ្នាក់ងាររបស់ Alaba បានស្នើសុំដំឡើងប្រាក់ខែបន្ថែម តែត្រូវបានក្រុម Bayern បដិសេធ ។

ហើយយ៉ាងណាមិញនៅពីក្រោយស្ថានការណ៍ទាំងនេះ វាហាក់បានផ្តល់ឱកាសដល់ក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុប ដើម្បីទាញយកផលប្រយោជន៍ ក្នុងការចុះហត្ថលេខាលើ Alaba ដោយសារព័ត៌មានពី “ Kicker”  បានបង្ហាញថាទាំងក្រុម Barca និង Madrid សុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេច ។

David Alaba

គួរបញ្ជាក់ផងដែរថា Alaba បានដើរតួរជាផ្នែកដ៏សំខាន់បំផុតមួយរបស់ក្រុម Bayern ពោលគឺចាប់តាំងពីរូបគេបានចូលរួមជាមួយក្លឹបអាល្លឺម៉ង់ ក្នុងនាមជាកីឡាករយុវជនមកម្លេះ ៕

ប្រភព: Besoccer