គ្រប់​គ្នា​គេ​ពាក់​អាវ​មាន​ប៉ាក់​រូប​ផ្កា ចម្លែក​តែ Matic អត់​ពាក់​ដូច​គេ តើ​ដោយសារ​មូលហេតុ​អ្វី?

នៅ​កំឡុង​ខែ​វិច្ឆិកា​ជា​រៀងរាល់​ឆ្នាំ ក្លឹប​នៅ Premier League ទាំង​អស់​នឹង​អនុវត្ត​ទំនៀមទម្លាប់​មួយ​ដែល​បណ្តា​កីឡាករ​មាន​ប៉ាក់​រូប​ផ្កា​នៅ​លើ​អាវ​របស់​ពួក​គេ។ ដោយ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​រវាង Arsenal និង Man Utd ​កាល​ពី​យប់​មិញ ក៏​ដើរ​តាម​សកម្មភាព​បែប​ហ្នឹង​ដែរ តែ​សម្រាប់ Nemanja Matic គឺ​មិន​បាន​អនុវត្ត​នោះ​ទេ។

កីឡាករដទៃដែលពាក់អាវមានរូបផ្កា

ហេតុផល​ដែល​ខ្សែ​បម្រើ​របស់​ក្លឹប Man Utd មិន​អនុវត្ត​ដូច​បណ្តា​កីឡាករ​ដទៃ ក៏​ដោយសារ​តែ​គេ​មិន​អាច​ទទួល​យក​នូវ​ភាព​ឈឺចាប់ ដែល​ធ្លាក់​លើ​ប្រទេស​ជាតិ​របស់​គេ កំឡុង​ពេល​មាន​សង្រ្គាម​កាល​ពី​ជាង ២០ ឆ្នាំ​មុន។

Nemanja Matic

នោះ​គឺ​កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ក្នុង​ប្រទេស​ស៊ែប៊ី ​នៅ​ពេល​ដែល Matic ទើប​តែ​មាន​អាយុ ១២ ឆ្នាំ ហើយ​ក្នុង​ប្រទេស​និង​តំបន់​រស់នៅ​របស់​គេ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន ក៏​ដោយសារ​តែ​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ដំណើរការ​ប្រតិបត្តិការ​យោធា​ដែល​មាន​ប្រទេស​ជា​ច្រើន​ចូលរួម ហើយ​រួម​ទាំង​យោធា​របស់​ចក្រភព​អង់គ្លេស​ផង​ដែរ។

Nemanja Matic
ការទម្លាក់គ្រាប់បែកនៅស៊ែប៊ី

បែប​នេះ​មាន​ន័យ​ថា យោធា​អង់គ្លេស​ក៏​មាន​ចំណែក​ក្នុង​ការ​ស្លាប់​របស់​ប្រជាជន​នៅ​ឯ​ប្រទេស​ស៊ែប៊ី​នា​ឆ្នាំ​នោះ​ដូច​គ្នា អ៊ីចឹង​ហើយ​ទើប Matic មិន​អាច​ពាក់​រូបផ្កា​លើ​អាវ​តំណាង​ដល់​ការ​គោរព​សម្រាប់​ក្រុម​យោធា​ដែល​ធ្លាប់​សម្លាប់​ជាតិសាសន៍​របស់​គេ​បាន៕

អានអត្ថបទបន្ទាប់៖ Ancelotti ពន្យល់មូលហេតុដែល មិនដាក់កីឡាករសំខាន់មួយរូបចូលលេង ក្រោយចាញ់ Newcastle

គ្រូបង្វឹកក្រុម Everton លោក Carlo Ancelotti បាននិយាយថា Jordan Pickford នឹងបង្ហាញវត្តមាននៅក្នុងជម្រើស១១នាក់ដំបូង ក្នុងជំនួបទល់នឹង Manchester United នាចុងសប្ដាហ៍នេះ បន្ទាប់ពីរូបគេត្រូវអង្គុយកៅអីបម្រុង ក្នុងការប្រកួតបរាជ័យទល់នឹង Newcastle ដោយលទ្ធផល 2-1។

លោក Ancelotti បានជ្រើសរើស អ្នកចាំទី Robin Olsen ដែលត្រូវបានខ្ចីជើងពីក្លិប Roma កាលពីរដូវក្ដៅកន្លងទៅ សម្រាប់ជម្រើសដំបូង ក្នុងការប្រកួតនៅទឹកដី St. James’ Park។

ជុំវិញការដាក់ Pickford នៅកៅអីបម្រុង លោក Ancelotti បាននិយាយថា៖ “វាគ្រាន់តែជាការផ្ដល់ពេលវេលាឱ្យ Robin ដើម្បីបង្ហាញពីគុណភាពរបស់គេ ដើម្បីបង្ហាញថាគេជាផ្នែករបស់ក្រុម។”

“គេជាអ្នកចាំទីដ៏ល្អម្នាក់។ ពេលនេះ Jordan នឹងត្រលប់មកវិញ។ Olsen នឹងលេងសារជាថ្មី នៅក្នុងប្រកួតផ្សេង ប៉ុន្ដែមិនមែនទល់នឹង Manchester United ទេ។ វាមិនមែនជាបញ្ហានោះទេ។ នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំចូលចិត្តឆ្លាស់កីឡាករ ដូចជាអ្នកចាំទី ដូចអ្នកដទៃផងដែរ។”

ប្រភព៖ talkSPORT