ទោះ​រក​បាន ២ គ្រាប់​តែ​មិនមែន​ឈ្មោះ Ronaldo ទេ​ដែល​ឈ្នះ MOTM នៅ​ប្រកួត Juve យប់មិញ

ការ​វិល​ត្រលប់​របស់ Cristiano Ronaldo ក្រោយ​សម្រាក​ព្យាបាល​ជំងឺ COVID-19 អស់​រយៈ​ពេល​ជាង ២ សប្តាហ៍ លោក​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​ក្លឹប Juventus យក​ឈ្នះ​ម្ចាស់ដី Spezia ក្រោម​លទ្ធផល ១-៤ កាល​ពី​យប់​មិញ។

Spezia-Juventus
Spezia-Juventus

ចំពោះ​ការ​យក​បាន ៣ ពិន្ទុ​នេះ​សោត តារា​ឆ្នើម CR7 មិន​បាន​ឈ្នះ MOTM នោះ​ទេ ត្បិត​បើ​រក​បាន ២ គ្រាប់​តាម​រយៈ​ការ​ឈរ​ជើង​លើ​ទីលាន​មិន​ដល់ ៤០ នាទី​ពេញលេញ​ក្តី។

Spezia-Juventus

បើ​តាម​ការ​វាយ​តម្លៃ​ពី WhoScored នោះ​គឺ Alvaro Morata ឯ​ណោះ​ទេ ដែល​គេ​រក​បាន ១ គ្រាប់​និង Assist ១ ​បាន ៨,៩ ពិន្ទុ ខណៈ​កីឡាករ​ព័រទុយហ្គាល់​បាន ៧,៨ ពិន្ទុ ខ្ពស់​ជាង​គេ​លំដាប់​ទី ៣ បន្ទាប់​បី Chiesa ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​បាន ៧,៩ ពិន្ទុ។

រូបភាព៖ WhoScored

ដោយ​ឡែក​សម្រាប់​កីឡាករ​បាន​ពិន្ទុ​ទាប​បំផុត​ប្រចាំ​ការ​ប្រកួត នោះ​គឺ​ជា​អ្នកចាំទី​របស់​ក្រុម​ម្ចាស់​ផ្ទះ​កីឡាករ Provedel បាន​ត្រឹម ៥,០ ពិន្ទុ​ប៉ុណ្ណោះ ​ក្រោយ​ពី​មិន​អាច​សង្រ្គោះ​បាល់​សូម្បី​តែ​មួយ​លើក​ក្នុង​ការ​ប្រកួត៕

ប្រភព៖ WhoScored

អានអត្ថបទបន្ទាប់៖ គ្រប់​គ្នា​គេ​ពាក់​អាវ​មាន​ប៉ាក់​រូប​ផ្កា ចម្លែក​តែ Matic អត់​ពាក់​ដូច​គេ តើ​ដោយសារ​មូលហេតុ​អ្វី?

នៅ​កំឡុង​ខែ​វិច្ឆិកា​ជា​រៀងរាល់​ឆ្នាំ ក្លឹប​នៅ Premier League ទាំង​អស់​នឹង​អនុវត្ត​ទំនៀមទម្លាប់​មួយ​ដែល​បណ្តា​កីឡាករ​មាន​ប៉ាក់​រូប​ផ្កា​នៅ​លើ​អាវ​របស់​ពួក​គេ។ ដោយ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​រវាង Arsenal និង Man Utd ​កាល​ពី​យប់​មិញ ក៏​ដើរ​តាម​សកម្មភាព​បែប​ហ្នឹង​ដែរ តែ​សម្រាប់ Nemanja Matic គឺ​មិន​បាន​អនុវត្ត​នោះ​ទេ។

កីឡាករដទៃដែលពាក់អាវមានរូបផ្កា

ហេតុផល​ដែល​ខ្សែ​បម្រើ​របស់​ក្លឹប Man Utd មិន​អនុវត្ត​ដូច​បណ្តា​កីឡាករ​ដទៃ ក៏​ដោយសារ​តែ​គេ​មិន​អាច​ទទួល​យក​នូវ​ភាព​ឈឺចាប់ ដែល​ធ្លាក់​លើ​ប្រទេស​ជាតិ​របស់​គេ កំឡុង​ពេល​មាន​សង្រ្គាម​កាល​ពី​ជាង ២០ ឆ្នាំ​មុន។

Nemanja Matic

នោះ​គឺ​កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ក្នុង​ប្រទេស​ស៊ែប៊ី ​នៅ​ពេល​ដែល Matic ទើប​តែ​មាន​អាយុ ១២ ឆ្នាំ ហើយ​ក្នុង​ប្រទេស​និង​តំបន់​រស់នៅ​របស់​គេ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន ក៏​ដោយសារ​តែ​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​ដំណើរការ​ប្រតិបត្តិការ​យោធា​ដែល​មាន​ប្រទេស​ជា​ច្រើន​ចូលរួម ហើយ​រួម​ទាំង​យោធា​របស់​ចក្រភព​អង់គ្លេស​ផង​ដែរ។

Nemanja Matic
ការទម្លាក់គ្រាប់បែកនៅស៊ែប៊ី

បែប​នេះ​មាន​ន័យ​ថា យោធា​អង់គ្លេស​ក៏​មាន​ចំណែក​ក្នុង​ការ​ស្លាប់​របស់​ប្រជាជន​នៅ​ឯ​ប្រទេស​ស៊ែប៊ី​នា​ឆ្នាំ​នោះ​ដូច​គ្នា អ៊ីចឹង​ហើយ​ទើប Matic មិន​អាច​ពាក់​រូបផ្កា​លើ​អាវ​តំណាង​ដល់​ការ​គោរព​សម្រាប់​ក្រុម​យោធា​ដែល​ធ្លាប់​សម្លាប់​ជាតិសាសន៍​របស់​គេ​បាន៕