កីឡាករសំខាន់ម្នាក់ក្នុងក្រុម AT Madrid ដែលជំរុញ Felix បង្ហាញទម្រង់លេងល្អឡើងវិញ

ខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ក្រុម Atletico Madrid បានបង្ហាញទម្រង់លេងល្អសម្រាប់រដូវកាលនេះ ដោយមានការសហការយ៉ាងល្អពី មិត្តរួមក្រុម Ángel Correa ដែលជាដៃគូដ៏ល្អរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់។

Joao Felix រកគ្រាប់បាល់បាន៥គ្រាប់ គ្រប់ពានរង្វាន់ នៅក្នុងរដូវកាលនេះ ហើយ៤គ្រាប់ក្នុងចំណោមនោះបានមកពី២ប្រកួតចុងក្រោយ។

ការសហការគ្នារវាងដៃគូប្រយុទ្ធទាំងពីរចាប់ផ្ដើមឡើង ក្នុងការប្រកួតទល់នឹង Granada ដែលនៅក្នុងជំនួបនោះ Felix រកបាន១គ្រាប់ពីការបញ្ជូនរបស់ Correa ហើយខ្សែប្រយុទ្ធអាហ្សង់ទីន រកបាន១គ្រាប់ខ្លួនឯងផងដែរ។

ការបញ្ជូនពីរគ្រាប់ទៀត គឺនៅក្នុងជំនួបទល់នឹង RB Sazburg និង Osasuna។ វាជាការបង្ហាញភាពវិជ្ជមាន ក្នុងការលេងយល់ចិត្តគ្នារវាងកីឡាករទាំងពីររូបនេះ ដោយ Felix លេងតំណែងជាអ្នកដឹកនាំបានល្អ ខណៈ Correa បានដើរតួយ៉ាងសំខាន់ជាអ្នកបង្កើតឱកាស៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ Freund: ក្លិបធំមួយនៅអឺរ៉ុប អាចជាទ្រនំរបស់ Haaland នាពេលអនាគត ប៉ុន្ដែមិនមែន Man United

ខ្សែប្រយុទ្ធ Erling Haaland នឹងចូលរួមជាមួយ Liverpool នាពេលអនាគត នេះបើតាមការលើកឡើងរបស់ អតីតប្រធានផ្នែកកីឡារបស់ក្លិប RB Salzburg។

ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បានសម្រេចចាកចេញពី Salzburg ទៅចូលរួមជាមួយ Borussia Dortmund នៅដើមឆ្នាំ ២០២០ហើយរកគ្រាប់បាល់បាន២៤គ្រាប់ នៅក្នុងចំណោម២៧ប្រកួតសម្រាប់ក្លិបអាល្លឺម៉ង់។

Haaland មានការប្ដេជ្ញាចិត្ត ក្នុងការជួយ Dortmund ឈ្នះពានរង្វាន់ ប៉ុន្ដែលោក Christoph Freund ដែលជាប្រធានផ្នែកកីឡារបស់ Salzburg ជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះ នឹងឈានទៅមុខមួយជំហានទៀត នៅលើវិស័យបាល់ទាត់។

លោក Freund មានវត្តមាននៅក្នុងកម្មវិធីរបស់ Sky Sports ហើយលោកយល់ស្របនឹងការលើកឡើងរបស់វីរបុរសហូឡង់លោក Lothar Matthaus ថាក្លិប Liverpool អាចជាទ្រនំរបស់ Haaland នាពេលអនាគត។

លោក Freund បាននិយាយថា៖ “វាជាទីដែលគេនឹងចូលរួម។ គេអាចលេងបានគ្រប់ក្លិបទាំងអស់នៅលើលោក។ ជាមួយនឹងស្មារតី និងទំនុកចិត្ត គេអាចបន្សល់ស្នាដៃនៅក្នុងពិភពបាល់ទាត់អឺរ៉ុប នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។”

ប្រភព៖ Goal