Thomas Partey ថា​អតីត​កីឡាករ Chelsea រូប​នេះ​ជា iDol ក្នុង​ដួង​ចិត្ត​របស់​ខ្លួន

ត្បិត​បើ​បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal តែ​បើ​ទម្លាយ​ពី iDol ក្នុង​ដួងចិត្ត​របស់ Thomas Partey នោះ​គឺ​ជា​អតីត​កីឡាករ​នៅ Chelsea ឯ​ណោះ​ទេ។

Thomas Partey
Michael Essien

បុរស​វ័យ ២៧ ឆ្នាំ​ដែល​បាន​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​អង់គ្លេស​កាល​ពី​ប៉ុន្មាន​ខែ​មុន បាន​ចុច​ឈ្មោះ​ជើង​ចាស់​មួយ​រូប​នោះ​គឺ Michael Essien ដែល​ថា​ជា iDol របស់​ខ្លួន​តាំង​ពី​ដំបូង ហើយ​ខ្លួន​ព្យាយាម​អនុវត្ត​ការ​លេង​ផ្សេងៗ​តាម​បុរស​ម្នាក់​នោះ។

ប្រាប់​សារព័ត៌មាន​ផ្លូវការ​របស់ Arsenal ​អតីត​កីឡាករ​របស់ Atletico និយាយ៖ “គាត់ [Essien] គឺ​ពិត​ជា​ខ្សែ​បម្រើ​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់ គាត់​តតាំង​គ្រប់​ពេល​វេលា​ទាំង​អស់ ពោល​គាត់​ជា​វីរបុរស​ដ៏​ពិសេស​មួយ”។

Thomas Partey

គេ​បន្ថែម​ទៀត​ថា៖ “សម្រាប់​ខ្ញុំ​គាត់​ក៏​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​បំផុត​មួយ​ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​នៅ​អាហ្វ្រិក​ដែរ ហើយ​ខ្ញុំ​គិត​ថា​យើង​រាល់​គ្នា​ក៏​បាន​ឃើញ​នូវ​អ្វី​ដែល​គាត់​សម្រេច​បាន​នៅ Chelsea ​ដោយ​សម្រាប់​ខ្ញុំ​គាត់​គឺ​ជា iDol របស់​ខ្ញុំ”៕

ប្រភព៖ SoccerLaduma

អានអត្ថបទបន្ទាប់៖ Havertz លើកហេតុផលច្បាស់ៗ ដែលធ្វើឲ្យគេហ៊ានលះបង់ក្លិបកំពូលមួយនេះ ហើយដើរចូល Chelsea ជំនួសវិញ

កីឡាករ Kai Havertz មានបង្ហញថារូបគេពេញចិត្តជាមួយនឹងការផ្លាស់មកកាន់ក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ ដោយសារតែមើលឃើញពីចក្ខុវិស័យរបស់ក្លឹប ហើយថែមទាំងបានមើលឃើញពីឥទ្ធពលរបស់គ្រូបង្វឹកលោក Frank Lampard នៅឯទឹកដី Stamford Bridge ផងដែរ ។

Kai Havertz 

ជាក់ស្តែងកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានសម្រេចចិត្តផ្លាស់ពី Bayer Leverkusen ទៅកាន់ក្រុម Chelsea ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃខ្លួនប្រមាណ ៧១ លានផោនកាលពីខែកញ្ញា ។

Kai Havertz

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាក្រុម Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ពួកគេ ទៅលើខ្សែបម្រើរូបនេះផងដែរ ស្របពេលរូបគេ ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងឆ្នើមបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Bundesliga ។

Kai Havertz

តែទោះយ៉ាងណា Havertz បានសារភាពថារូបគេមានមហិច្ឆតាជាមួយក្រុមតោខៀវ ហើយគេកក៏គ្រោងនឹងឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសរួមជាមួយក្រុមកីឡាករវ័យក្មេង របស់លោក Lampard នៅរដូវកាលនេះផងដែរ ។

Kai Havertz

លើសពីនេះ Havertz បានប្រាប់ Sport Bild ថា ៖ “ វាសំខាន់សម្រាប់ខ្ញុំ ដែលត្រូវជ្រើសយកក្លិបមានចក្ខុវិស័យត្រឹមត្រូវ ។ ហើយវាក៏ជាការផ្លាស់ប្តូរដ៏គួរឱ្យរំភើបមួយផងដែរ ។ យើងជាក្រុម ដែលមានកីឡាករក្មេងៗនិងសម្បូរទៅដោយសមត្ថភាព ។ យើងចង់កសាងអ្វីមួយនៅទីនេះ ហើយនឹងប្រយុទ្ធដើម្បីវា ។ ទាំងនេះហើយដែលជាការជម្រុញខ្ញុំយ៉ាងច្រើន ។ ហើយបន្ទាប់មកគឺជាការឈ្នះពានរង្វាន់ជាមួយ Chelsea ” ៕

ប្រភព: Metro