លោក Rummenigge ថាបច្ចុប្បន្នសូម្បីតែ El Clasico ក៏មិនអាចប្រៀបផ្ទឹមជាមួយការប្រកួត រវាងក្លិប ២ នេះដែរ

នាយកប្រតិបត្តិក្រុម Bayern Munich លោក Karl-Heinz Rummenigge បានមានប្រសាសន៍ថាបច្ចុប្បន្ន ការប្រកួតរវាងក្រុមរបស់លោក ជាមួយ Borussia Dortmund គឺមានគុណភាពខ្ពស់ជាងការប្រកួត El Clasico រវាងក្រុម Barcelona និង Real Madrid ទៅទៀត ។

Karl-Heinz Rummenigge
El Clasico 

ជាក់ស្តែងក្រុម Bayern ទទួលបានទទួលជ័យជំនះចំនួន ៤ លើក ក្នុងចំណោមការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ ទល់នឹងក្រុម Dortmund ស្របពេលក្រុមទាំង ២ បានចែកគ្នារកបានម្នាក់ ១៧ គ្រាប់ នៅគ្រប់ជំនួបទាំងនោះ ។

Dortmund-Bayern

ដោយឡែកសម្រាប់ការប្រកួត El Clasico ចំនួន ៥ លើកចុងក្រោយ ក្រុមយក្សអេស្ប៉ាញទាំង ២ អាចបំប៉ោងសំណាញ់ទីគ្នាត្រឹម ១០ ប៉ុណ្ណោះ ជាមួយនឹងការប្រកួតរបស់ពួកគេមានភាពញឹកញាប់ជាង ។

El Clasico

ហើយយ៉ាងណាមិញ លោក​Rummenigge បានប្រាប់ Bundesliga.com ថា ៖ ” វាក្លាយជាជំនួប De Klassiker (ការប្រកួតរវាង Bayern និង Dortmund)។ យើងទាំងអស់គ្នាមើលទៅហាក់ដូចជាច្រណែនជាមួយលីគអេស្ប៉ាញ នៅពេលដែលក្រុម Real Madrid និង Barca ប៉ះគ្នា ក្នុងជំនួន El Clasico ប៉ុន្តែខ្ញុំគិតថាឥឡូវនេះ Dortmund-Bayern គឺជាការប្រកួតដ៏សំខាន់បំផុតមួយ ”  ។

Dortmund-Bayern

លោកបន្តទៀតថា ៖ “ ខ្ញុំគិតថាយើងបានឃើញនៅពេលថ្មីៗនេះ នៅពេលក្រុមយើងលេង វាតែងជាការប្រកួតដ៏អស្ចារ្យមួយ ។ ហើយបច្ចុប្បន្ន នៅពេលខ្ញុំគិតអំពីជំនួបរវាង Madrid-Barca គឺវាមិនអាចប្រៀបធៀបជាមួយគុណភាពរបស់ជំនួបក្រុមយើងឡើយ ។ ដូច្នេះអ្នកអាចនិយាយបានថាក្របខ័ណ្ឌ Bundesliga កំពុងមានកម្រិតលើពួកគេ នៅខណ:ពេលនេះ ” ៕

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ ប្រកួត​យប់​នេះ Messi មាន​ឱកាស​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​របស់ Pele

Cadiz នឹង​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Barcelona នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ឈាន​ចូល​ថ្ងៃ​ទី ៦ ធ្នូ ឆ្នាំ ២០២០ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Cadiz-Barcelona

តារា​ឆ្នើម Lionel Messi ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​យប់​នេះ ​ក្រោយ​ពី​បាន​សម្រាក​មួយ​ប្រកួត​ពេល​ក្រុម​លេង​ទល់ Ferencvaros នៅ UCL កាល​ពី​ពាក់​កណ្តាល​សប្តាហ៍។ តើ​អ្នក​ដឹង​ទេ​ថា M10 មាន​ឱកាស​អាច​បំបែក​កំណត់ត្រា​មួយ​របស់ Pele នៅ​យប់​នេះ?

Lionel Messi

នោះ​គឺ​កំណត់ត្រា​នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ក្លឹប​ទោល ដោយ​កំណត់ត្រា​ចាស់ Pele រក​បាន ៦៤៣ គ្រាប់​ឲ្យ​ក្លឹប Santos របស់​លីគ​កំពូល​ប្រេស៊ីល ហើយ Messi ​បច្ចុប្បន្ន​មាន ៦៤១ គ្រាប់​ក្នុង​ដៃ​សម្រាប់ Barcelona។

ប្រសិន​រាត្រី​នេះ កីឡាករ​វ័យ ៣៣ ឆ្នាំ​អាច​រក​បាន ២ គ្រាប់​នោះ​ឈ្មោះ​របស់​គេ​នឹង​រំកិល​តាម​ស្មើ ហើយ​ប្រសិន​រក​បាន Hat Trick នោះ​គឺ​អាច​បំបែក​កំណត់ត្រា​របស់​អតីត​ជើង​ចាស់​ខាង​លើ​បាន​ហើយ។

Pele/Messi
Lionel Messi

បញ្ជាក់​ថា Messi នៅ​រដូវ​កាល ២០២០/២១ មិន​ទាន់​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ណា​មួយ​នៅ​ឡើយ​សម្រាប់​ក្របខ័ណ្ឌ La Liga ដោយ​នៅ ៩ ប្រកួត​កន្លង​មក ទើប​រក​បាន ៤ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ៕ ប្រភព៖ Sportskeeda