Carlos Tevez បង្ហាញក្ដីរំភើប បន្ទាប់ពីជិតបានជួបជាមួយ Messi

តារាឆ្នើមអាហ្សង់ទីនពីររូបនឹងត្រូវជួបគ្នា នៅក្នុងទីក្រុងបាសេឡូណា នៅថ្ងពុធនេះ ហើយខ្សែប្រយុទ្ធ Carlos Tevez កំពុងទន្ទឹងរង់ចាំការជួបមុខ មិត្ដរួមក្រុមជម្រើសជាតិ Lionel Messi នៅពេលដែលក្រុម Boca Juniors ចូលរួមការប្រកួតពាន Joan Gamper Trophy នៅទឹកដី Camp Nou។

អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម ធ្លាប់លេងជាមួយនឹង ម្ចាស់ពាន Ballon d’Or ៥សម័យ សំរាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយរូបគេបានបង្ហាញខ្លួនបាន ៧៦ប្រកួតសំរាប់ប្រទេសរបស់ខ្លួន។

ហើយពេលនេះរូបគេនឹងត្រលប់ទៅជួបជាមួយ Messi នៅទីក្រុងបាសេឡូណា ខណៈដែលក្រុមយក្សនៅអាហ្សង់ទីន ត្រូវប្រកួតតទល់ជាមួយ ម្ចាស់ពាន LaLiga នៅក្នុងពានមិត្តភាពប្រចាំឆ្នាំ។

Tevez បានប្រាប់ទៅអ្នកកាសែតថា៖ “វាពិតជាការប្រកួតដ៏អស្ចារ្យ សំរាប់ការប្រកួតតទល់ជាមួយគេ។ នៅពេលដែលយើងលេងជាមួយគ្នា ខ្ញុំមានអារម្មណ៍រីករាយ។ ហើយសំរាប់ការប្រកួតតទល់ជាមួយគេ កាន់តែធ្វើអោយខ្ញុំមានក្ដីរំភើបច្រើនជាងមុនទៅទៀត”៕

ប្រភព៖ Goal