អ្នក​គាំទ្រ​ផ្ទុះ​កំហឹង បន្ទាប់​ពី​ Salah ធ្វើ​អំពើ​ខុស​ឆ្គង​មួយ​ក្រោយ​ចប់​ការ​ប្រកួត

តារា​ឆ្នើម​ឲ្យ​ក្លឹប​ហង្ស កីឡាករ Mohamed Salah ត្រូវ​បាន​គេ​ថត​បាន​ទិដ្ឋភាព​ប្រើប្រាស់​ទូរសព្ទ​អំឡុង​ពេល​បើកបរ ក្រោយ​បញ្ចប់​ភារកិច្ច​យក​ឈ្នះ​លើ​ក្លឹប West Ham នៅ​លទ្ធផល ៤០ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

បុរស​សញ្ជាតិ​អេហ្ស៊ីប​ធ្លាប់​តែ​ទទួល​បាន​ការ​គោរព​ស្រលាញ់ កំពុង​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ជុំវិញ​ទង្វើ​មួយ​នេះ ដោយ​ចោទ​ថា​អំឡុង​អ្នក​គាំទ្រ​ទៅ​សូម​ចុះ​ហត្ថលេខា​និង​ថត​រូប​ជាមួយ ប៉ុន្តែ Salah នៅ​តែ​បន្ត​បើកបរ​រថយន្ត ព្រម​ជាមួយ​ទូរសព្ទ​ជាប់​នៅ​នឹង​ដៃ ក្នុង​រថយន្ត Mercedes SUV តម្លៃ​ជាង ៥០ ០០០ ផោន​របស់​ខ្លួន។

គ្រា​នោះ​គេ​ឃើញ​ថា​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​បាន​រត់​ទៅ​សូម​ថត​រូប​ជាមួយ ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បដិសេធ​មិន​ឆ្លើយតប ដោយ​ឡែក​ការ​ផ្តល់​មតិ​ពី David Humphries បាន​សរេសរ​ថា៖ គាត់​គួរ​តែ​ត្រូវ​ចាប់​ខ្លួន​ក្រោម​ទង្វើ​ប្រើប្រាស់​ទូរសព្ទ​អំឡុង​ពេល​បើកបរ ដោយ​គ្មាន​ការ​លើកលែង​អ្វី​ទាំង​អស់

ខណៈ​អ្នក​គាំទ្រ​មួយ​រូប​ទៀត Su Besncon-Carson បន្ថែម៖ ជា​រឿង​មិន​ល្អ​មួយ ដែល​គាត់​គួរ​តែ​បើក​ផ្លូវ​ផ្តល់​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ​វ័យ​ក្មេង​នោះ។ បន្ថែម​ពី Smith ជា​ពិសេស​គេ​បើកបរ​បណ្តើរ ចុច​ទូរសព្ទ ដោយ​នោះ​ខុស​បំផុត​ត្រង់​ថា​ពេល​នោះ​ក៏​ក្មេង​កំពុង​រត់​ទៅ​ក្បែរ​រថយន្ត​នោះ​ទៀត

ប្រភព: ​TheSun